បច្ចុប្បន្ននេះ មានមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោកកំពុងតែកើតមានប៉ារ៉ាស៊ីតក្នុងពោះវៀន ដែលបង្កឲ្យមានភាពអវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព។ ប៉ុន្តែអ្វីដែលគួរឲ្យស្តោយនោះ គឺពួកគេមិនដឹងថា ឱសថសម្រាប់កម្ចាត់ប៉ារ៉ាស៊ីតនៅក្នុងពោះវៀន ជាគ្រាប់រុក្ខជាតិដែលពួកគេបោះចោលស្ទើររាល់ថ្ងៃនោះឡើយ។ បើយោតាមគេហទំព័រ healthylifehouse បានចុះផ្សាយថា គ្រាប់ល្ហុង និងគ្រាប់ក្រូចឆ្មា គឺជាថ្នាំដ៏មានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ប៉ារ៉ាស៊ីតឲ្យវិនាសគ្មានសល់។
ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ គ្រាប់ល្ហុង ឬគ្រាប់ក្រូចឆ្មា ដើម្បីកម្ចាត់ប៉ារ៉ាស៊ីត៖
គ្រាប់ក្រូចឆ្មា
ចូរយកក្រូចឆ្មា ៣ទៅ៤ផ្លែ ពុះជាចំណិតៗ ហើយឆ្កឹះយកគ្រាប់ទាំងអស់។ បន្ទាប់មកកិនឲ្យម៉ត់ រួចយកទៅដាក់នៅក្នុងទឹកស្អាតមួយកែវ។ សូមទទួលទានភេសជ្ជៈនេះទាំងអស់ ហើយក្រោយពីអនុវត្តបានពីរថ្ងៃអ្នកនឹងទទួលបានលទ្ធផលហួសការស្មាន។
ឱសថធម្មជាតិមួយនេះ មានសុវត្ថិភាពសម្រាប់មនុស្សគ្រប់វ័យ ហើយគ្មានផលប៉ះពាល់អ្វីទាំងអស់។ ដូច្នេះប្រសិនបើអ្នកមានប៉ារ៉ាស៊ីតនៅក្នុងរាងកាយមែននោះ សូមព្យាយាមទទួលទានរាល់ថ្ងៃ។
គ្រាប់ល្ហុង
ចូរយកគ្រាប់ល្ហុងមួយស្លាបព្រាកាហ្វេកិនឲ្យម៉ត់ បន្ទាប់មកបន្ថែមទឹកបន្តិចដើម្បីឲ្យក្លាយជាល្បាយខាប់ៗ។ ប្រសិនបើអ្នកចង់បានរសជាតិផ្អែម សូមបន្ថែមទឹកឃ្មុំចូលបន្តិច ហើយទទួលទានរៀងរាល់យល់មុនពេលចូលគេង ប៉ារ៉ាស៊ីតនៅក្នុងរាងកាយរបស់អ្នកនឹងត្រូវបំផ្លាញ់ចោលគ្មានសល់៕
មតិយោបល់