ព័ត៌មានសុខភាព

អស្ចារ្យមែន! ពិសារទឹកខ្ញីការពារជំងឺដ៏មានគ្រោះថ្នាក់៤ប្រភេទ

មើមខ្ញី មិនត្រឹមតែជាគ្រឿងដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗនោះទេ វាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ខ្ញី ត្រូវាបានគេប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺផ្តាសាយ ក្អក ក្អួតចង្អោរ អំឡុងពេលមានផ្ទៃពោះ និងឈឺបំពង់ក។ ក្រៅពីអត្ថប្រយោជន៍ទាំងនេះ ខ្ញី មានសមត្ថភាពអាចការពារជំងឺដ៏មានគ្រោះថ្នាក់ ៤យ៉ាងទៀត។

ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
ការសិក្សាជាច្រើនបានបង្ហាញថា ខ្ញី គឺជាឱសថមួយប្រភេទដែលមានឥទ្ធិពលបំផុតក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ហើយសូម្បីតែអ្នកដែលមិនមានជំងឺទឹកនោមផ្អែមក៏ដោយ។ ការទទួលទានទឹកខ្ញី មួយថ្ងៃមួយកែវអាចជួយគ្រប់គ្រងកម្រិតជាតិស្ករបាន ជាពិសេសនៅពេលព្រឹក។

បង្ការជំងឺមហារីក
បើយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា ខ្ញី មានផ្ទុកសមាសធាតុសកម្មជាច្រើន ដែលអាចប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកក្រពះបាន។ មិនតែប៉ុណ្ណោះ ខ្ញី ក៏មានប្រសិទ្ធភាពអាចព្យាបាលបញ្ហាចង្អោរ រាកមួល ឆ្អល់ចុងដង្ហើម ហើមពោះ ក្អក រលាកទងសួត និងជំងឺផ្តាសាយ។

កាត់បន្ថយកូលេស្តេរ៉ុល
នៅពេលកូលេស្តេរ៉ុល កើនឡើងកាន់តែច្រើនឡើង សរសៃឈាមច្បាស់ជារាំងស្ទះមិនអាចបញ្ចូនឈាមទៅកាន់ផ្នែកផ្សេងៗបាននោះទេ ដូច្នេះហើយអ្នកច្បាស់ជាមានបញ្ហាផ្សេងៗកើតឡើង។ ក៏ប៉ុន្តែ ប្រិសនបើអ្នកឧស្សាហ៍ទទួលទានទឹកខ្ញីឲ្យបានញឹកញាប់ កូលេស្តេរ៉ុល ក្នុងរាងកាយមិនអាចកើនឡើងបាននោះទេ ផ្ទុយទៅវិញវានឹងកាត់បន្ថយបន្តិចម្តងៗ។

បំបាត់ការឈឺចាប់ដោយសារតែជំងឺរលាកសន្លាក់
ជំងឺឈឺសន្លាក់រ៉ាំរ៉ៃ គឺជាជំងឺមួយប្រភេទដែលតែងតែកើតមានចំពោះមនុស្សវ័យចំណាស់ ហើយប្រសិនបើករណីធ្ងន់ធ្ងរវាអាចបណ្តោលឲ្យអ្នកជំងឺដើរមិនរួចឡើយ។ ទោះជាយ៉ាងណា ខ្ញី មានឥទ្ធិពលអាចបំបាត់អាការឈឺចាប់នេះបាន ប្រសិនបើអ្នកទទួលទានជាប្រចាំ។

របៀបធ្វើទឹកខ្ញី៖
អ្នកត្រូវយកខ្ញីមួយមើម ហាន់ជាចំណិតតូចៗ ហើយបន្ថែមទឹកមួយលីត្រ យកទៅកិនឲ្យក្លាយជាល្បាយ។ ច្រោះយកកាកខ្ញីចេញ រួចច្របាច់ក្រូចឆ្មារមួយចំហៀងចូល និងបន្ថែមទឹកឃ្មុំបន្តិច ប្រសិនបើអ្នកចង់បានរសជាតិផ្អែម។ ចុងក្រោយ អ្នកត្រូវទទួលទានមួយថ្ងៃមួយកែវ នៅពេលព្រឹកព្រលឹម៕

ដកស្រង់ពី៖ soha

មតិយោបល់