គូស្វាមីភរិយាភាគច្រើនចង់បានកូនប្រុសជាងកូនស្រី ដើម្បីស្នងពូជពងវង្សត្រកូលគ្រួសារ ឬដោយសារពួកគាត់មានតែកូនស្រី ទើបចង់បានកូនប្រុសមួយនិងគេ។ ដោយមើលឃើញពីតម្រូវការនេះហើយទើបគេហទំព័រ naturalmedicinebox បានចេញផ្សាយពីវិធីសាស្ត្រមួយចំនួន ដែលបានឆ្លងកាត់ការពិសោធន៍ និងអនុវត្តន៍ដោយជោគជ័យ ចំពោះគូស្នេហ៍ជាច្រើនមកហើយ។
១.រួមភេទនៅថ្ងៃសេស
ការរួមភេទនៅអំឡុងពេលថ្ងៃសេស អាចបង្កើនអត្រានៃការមានកូនប្រុស ព្រោះចំនួន Y នៅក្នុងមេជីវិតឈ្មោលរបស់បុរសមានច្រើន ។ ចំនួន Y តំណាងឲ្យកូនប្រុស។
២.ផែនការរបបអាហារ
ដៃគូទាំងពីរ ត្រូវតែឧស្សាហ៍ទទួលទាន សាច់ក្រហម ត្រី អាហារដែលមានរសជាតិប្រៃបន្តិច ដើម្បីបង្កើនឱកាសនៃការមានកូនប្រុស។
ជៀសវាងអាហារមានជាតិអាស៊ីត
លោកអ្នកត្រូវតែជៀសកុំបរិភោគអាហារទាំងឡាយណា ដែលជាតិអាស៊ីតខ្ពស់ ដូចជាកាហ្វេ អាហារកំប៉ុង សូដា រួមទាំងផ្លែឈើ ម្ហូប និងភេសជ្ជៈ ដែលមានរសជាតិជូរ។
កុំរំលងអាហារពេលព្រឹក
អាហារពេលជាព្រឹក គឺសំខាន់ណាស់សម្រាប់សុខភាព។ ចំពោះដៃគូដែលចង់បានកូនប្រុស គឺមិនត្រូវរំលងអាហារព្រឹកនេះទេ ប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹក លោកអ្នកអាចនឹងមានកូនស្រីទៅវិញ។
ទទួលទានឲ្យឆ្អែត
ការទទួលទានអាហារឲ្យឆ្អែតខ្លាំងបន្តិច ក៏ជួយបង្កើនឱកាសមានកូនប្រុសដែរ ព្រោះរាងកាយរបស់អ្នកថាមពលខ្លាំងក្លា ក្នុងផលិតកូនប្រុស។
គេងផ្អៀងមកខាងឆ្វេងដៃ
ការឧស្សាហ៍គេងផ្អៀងខ្លួន មកខាងឆ្វេងដៃ ក៏ជាវិធីសាស្ត្របុរាណមួយដែលអាចធ្វើឲ្យមានប្រុសផងដែរ។
ការបញ្ចូលលិង្គឲ្យជ្រៅ
បច្ចេកទេសចុងក្រោយមួយនេះ គឺតម្រូវឲ្យមនុស្សប្រុសព្យាយាមសូកលិង្គចូលឲ្យជ្រៅ នៅក្នុងពេលរួមភេទម្តងៗ ដើម្បីឲ្យមេជីវិតឈ្មោលមានឱកាសពេញលេញចូលទៅក្នុងស្បូនមនុស្សស្រី ហើយវាក៏អាចបង្កើនអត្រានៃការមានកូនប្រុសផងដែរ។
ចំណាំ៖ ថ្វីបើវិធីទាំងប៉ុន្មាននៅខាងលើនេះមិនមានប្រសិទ្ធភាពដល់ ១០០ភាគរយ ប៉ុន្តែឱកាសនៃការមានកូនប្រុស គឺច្រើនជាងកូនស្រី៕
មតិយោបល់