ព័ត៌មានសុខភាព

ប្រភេទអាហារដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើញ៉ាំខុសពេល

ការទទួលទានរបបអាហារមានតុល្យភាព ពិតជាមានសារៈខាន់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយទាំងមូល។ ក៏ប៉ុន្តែ តើអ្នកដឹងទេអាហារសាមញ្ញៗមួយចំនួនដែលអ្នកទទួលទានស្ទើររាល់ថ្ងៃអាចបង្កឲ្យគ្រោះថ្នាក់ដល់សុខភាព នៅពេលទទួលទានខុសពេល?

ជាការពិត អាហារមួយចំនួនអាចបណ្តោលឲ្យប៉ះពាល់ប្រព័ន្ធរំលាយអាហារ ទល់លាមក និងមានបញ្ហាក្រពះ ប្រសិនបើអ្នកទទួលទានខុសពេលវេលា។ ជាពិសេស បើអ្នកទម្លាប់បែបនេះយូរអង្វែងអាចប៉ះពាល់អវិជ្ជមានកាន់តែខ្លាំងដល់សុខភាព។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលមនុស្សភាគច្រើនតែងតែទទួលទានខុសពេល៖

ចេក
ចេក សម្បូរទៅដោយសារធាតុអង់ទីប៊ីយោទិក ដែលមានអត្ថប្រយោជន៍បំផុតក្នុងការបំបាត់អាការក្រហាយទ្រូង។ ការទទួលទានផ្លែឈើមួយប្រភេទនេះក្នុងអំឡុងពេលថ្ងៃនឹងជួយរក្សាកម្រិតថាមពលពេញលេញ។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំចេកនៅពេលយប់ វានឹងបណ្តោលឲ្យកើតជំងឺផ្តាសាយ និងក្អក។ ដូច្នេះ ចូរជៀសវាងការបរិភោគចេកនៅពេលយប់។

កាហ្វេ
មនុស្សជាច្រើនចូលចិត្តទទួលទានកាហ្វេនៅពេលយប់ ព្រោះវាអាចជួយឲ្យមិនងងុយគេង។ ប៉ុន្តែនេះជាទម្លាប់អាក្រក់មួយ ព្រោះការទទួលទានកាហ្វេនៅពេលយប់អាចធ្វើឲ្យរលាកប្រព័ន្ធរំលាយអាហារ ហើយធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងខ្លួន ដោយសារតែជាតិកាហ្វេអ៊ីន។ ជម្រើសដ៏ល្អបំផុត អ្នកគួរតែទម្លាប់ទទួលទាននៅពេលថ្ងៃវិញ។

ទឹកដោះគោយ៉ាអួ
ការទទួលទានទឹកដោះគោយ៉ាអួ អំឡុងពេញថ្ងៃនឹងជួយសម្រាលដល់ដំណើរការរំលាយអាហារ និងធ្វើឲ្យប្រសើរឡើងនូវសុខភាពពោះវៀន។ ប៉ុន្តែប្រិសនបើអ្នកទទួលទាននៅពេលយប់វិញនោះ អាចនាំឲ្យរាងកាយឡើងកម្តៅនៅក្នុងខ្លួន កើនឡើងជាតិអាស៊ីត ក៏ដូចជាជំងឺរំលាយអាហារផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ វាអាចប៉ះពាល់ដល់ផ្លូវដង្ហើម ដែលនាំឲ្យមានជំងឺផ្តាសាយ និងក្អក។

តែបៃតង
តែបៃតង មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ប្រសិនបើទទួលទានត្រឹមត្រូវ។ ប៉ុន្តែការទទួលទានតែនៅពោះទទេពេលព្រឹកព្រលឹម អាចបណ្តោលឲ្យខ្សោះជាតិទឹក និងជាតិស៊ីត ព្រោះវាមានផ្ទុកជាតិកាហ្វេអ៊ីន។ ហេតុនេះ អ្នកគួរតែទទួលទាននៅពេលថ្ងៃទើបល្អ។

ផ្លែប៉ោម
ប៉ោម គឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់។ ការទទួលទានផ្លែប៉ោម នៅពេលយប់អាចនាំឲ្យកើនជាតិអាស៊ីតក្នុងក្រពះ ដែលបង្កទៅជាហើមពោះ ឬមានបញ្ហាប្រព័ន្ធរំលាយអាហារ។ ហេតុនេះ អ្នកគួរតែទទួលទានផ្លែប៉ោមនៅអំឡុងពេលថ្ងៃ ដើម្បីជួយពន្លឿនដល់មុខងារពោះវៀន។

ស្ករ
ការបន្ថែមស្ករនៅក្នុងរបបអាហារពេលព្រឹកពិតជាមានប្រយោជន៍ដល់ការបង្កើនថាមពល ហើយវានឹងធ្វើឲ្យរាងកាយមានសកម្មពេញមួយថ្ងៃ។ ប៉ុន្តែការទទួលទានភេសជ្ជៈដែលមានជាតិស្ករនៅពេលយប់វិញនោះ អាចបង្កើនជាតិខ្លាញ់ ព្រោះរាងកាយត្រូវការសម្រាកមិនមានសកម្មភាពដូចពេលថ្ងៃឡើយ៕

ប្រភព៖ boldsky

មតិយោបល់