មនុស្សជាច្រើនជឿថា សំបកបង្កា គឺជាកន្លែងរក្សាទុកនូវជាតិកាល់ស្យូមច្រើបំផុត ទើបធ្វើឲ្យវាមានសភាពរឹង តែតាមពិសំបកបង្គារមិនមានជាតិកាល់ស្យូមដូចមនុស្សទាំងនោះគិតឡើយ។
បើយោងតាម អ្នកជំនាញផ្នែកចំណីអាហារពីសមាគមន៍បេះដូងអាមេរិក ហៅកាត់ថា (AHA) បានឲ្យដឹងថា សាច់បង្គាមានផ្ទុកប្រូតេអ៊ីនខ្ពស់ សម្បូរជាតិកាល់ស្យូម ផូស្វ័រ អាស៊ីតខ្លាញ់ និងសារធាតុរ៉ែជាច្រើនទៀត។ ហេតុនេះហើយអ្នកគួរតែបន្ថែមសាច់បង្គាទៅក្នុងរបបអាហារឲ្យបានញឹកញាប់ ជាពិសេសកុមារតែម្តង។
ស្ត្រីមេផ្ទះជាច្រើនជឿថា សំបកបង្គា មានផ្ទុកនូវជាតិកាល់ស្យូមដ៏ច្រើន ដោយសារតែសំបករបស់វាមានភាពរឹង។ ទោះជាយ៉ាងណាលោកសាស្ត្រាចារ្យ Nguyen Duy Thinh ជាអតីតបុគ្គលិកនៅ Biotechnology and Food បាននិយាថា «បង្គាមានជីវជាតិ និងសម្បូរទៅដោយកាល់ស្យូម ប៉ុន្តែសំបករបស់វាគ្មានកាល់ស្យូមដូចពាក្យចចាមអារាមនោះទេ»។
ផ្ទុយពីការយល់ឃើញរបស់មនុស្សមួយចំនួន សំបកបង្គាមានសភាពរឹង ធ្វើឲ្យពិបាកក្នុងការទំពារ និងធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាករំលាយ។ លោកសាស្ត្រាចារ្យ Nguyen Duy Thinh បានណែនាំថា យើងគួរតែញ៉ាំអាហារសមុទ្រប្រភេទនេះជំនួសសាច់ និងត្រីឲ្យបានច្រើន ព្រោះវាមានសារធាតុបំប៉នដូចជា អាស៊ីតខ្លាញ់អូមេហ្គា-៣ អាស៊ីត eicosapentaenoic (EPA) និងអាស៊ីតdocosahexaenoic (DHA)។
ទោះជាយ៉ាងណាឪពុកម្តាយគ្រប់រូបមិនគួរបង្ខំឲ្យក្មេងៗញ៉ាំសំបកបង្គានោះទេ ព្រោះវាអាចគ្មានសារធាតុចិញ្ចឹមសម្រាប់កុមារ និងធ្វើឲ្យប្រឈមហានិភ័យខូចធ្មេញថែមទៀត៕
ប្រភព៖ soha
មតិយោបល់