ព័ត៌មានសុខភាព

៤ដំបូលន្មានល្អៗ ក្នុងការប្រើស្ករសដើម្បីព្យាបាលបញ្ហាស្បែកមុខ

ស្ករស ត្រូវបានគេរាប់បញ្ចូលជាគ្រឿងទេសដែលមិនអាចខ្វះបាន សម្រាប់មេផ្ទះគ្រប់រូប ព្រោះវាអាចជួយបង្កើនរសជាតិអាហារឲ្យកាន់តែឆ្ងាញ់។ ក្រៅពីផ្សំនៅក្នុងអាហារ ស្ករស ក៏ត្រូវបានគេប្រើសម្រាប់ថែរក្សាសម្រស់តាមបែបធម្មជាតិផងដែរ ជាពិសេសនៅពេលដែលលាយជាមួយធាតុផ្សំមួយចំនួនទៀត វាកាន់តែមានប្រសិទ្ធភាពមិនគួរឲ្យជឿ។

ស្បែកស្រអាប់ ឬស្នាមអុជខ្មៅៗ
១.បន្ថែមស្ករស១ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ។
២.ចាប់ផ្តើមលាបល្បាយនេះនៅលើផ្ទៃមុខឲ្យសព្វ។
៣.ទុកឲ្យល្បាយធ្វើសកម្មភាពរយ:ពេល៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់។
៤.អនុវត្តរាល់មុនពេលចូលគេងយ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍ ដើម្បីឆាប់បានផល។

ប្រឆាំងនឹងភាពចាស់
១.លាយស្ករស១ស្លាបព្រាបាយ ជាមួយនឹងសាច់ប្រទាលកន្ទុយក្រពើ១ស្លាបព្រាបាយ ទឹកដោះជូរ១ស្លាបព្រាបាយ។
២.កិនឲ្យក្លាយជាល្បាយតែមួយ ទើបលាបឲ្យពេញផ្ទៃមុខ។
៣.ទុករយ:ពេល១០នាទី មុននឹងលាងសម្អាតជាមួយទឹកត្រជាក់ធម្មតា។
៤.អនុវត្តរៀងរាល់មុនពេលចូលគេង យ៉ាងតិច៣ដងក្នុងមួយសប្តាហ៍។

កែបបូរមាត់ខ្មៅ ទៅជាស៊ីជម្ពូរ
១.បន្ថែមស្ករស១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ១ស្លាបព្រាបាយ និងប្រេងអូលីវ១ស្លាបព្រាបាយ។
២.កូរឲ្យធាតុផ្សំទាំង៣មុខនេះបញ្ចូលគ្នាឲ្យសព្វល្អ រួចលាបលើបបូរមាត់ចំនួន១០នាទី ទើបលាងវាជាមួយនឹងទឹកត្រជាក់ធម្មតា។
៣.សូមព្យាយាមអនុវត្តអនុវត្តជារៀងរាល់មុនពេលចូលគេង ចំនួន១០ថ្ងៃជាប់គ្នា នឹងទទួលបានលទ្ធផល។

សម្អាតស្បែកគ្រប់ប្រភេទ ឲ្យប្រែជាស្រស់ថ្លា
១.បន្ថែមស្ករស១ស្លាបព្រាបាយ ម្សៅអង្ករ១ស្លាបព្រាបាយ និងទឹកដោះគោជូរ១ស្លាបព្រាបាយ។
២.លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
៣.លាបនៅលើផ្ទៃមុខឲ្យសព្វ រួចទុកចោលចំនួន៥នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
៤.សូមព្យាយាមអនុវត្តរាល់មុនពេលចូលគេង យ៉ាងតិចបំផុត៣ដងក្នុងមួយសប្តាហ៍៕

ប្រភព: naturalmedicinebox

មតិយោបល់