បរទេសៈ មនុស្សប្រុសភាគច្រើនមិនសូវខ្វល់ខ្វាយពីរោគសញ្ញានៃបញ្ហាសុខភាពឡើយ ហើយ បណ្តែតបណ្តោលរហូតទាល់តែជំងឺធ្វើទុក្ខធ្ងន់ធ្ងរទើបទៅរកពេទ្យ។ នេះគឺជាទម្លាប់អាក្រក់មួយដែលធ្វើជំងឺពិបាកនឹងព្យាបាល ឬអាចហួសពេលព្យាបាលលែងកើតផងក៏មាន។
កត្តានេះហើយដែលអ្នកគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត ជាពិសេសប្រសិនបើឃើញសញ្ញាព្រមានទាំងពីរយ៉ាងនេះ អ្នកគួរតែទៅពិនិត្យសុខភាពភ្លាម។
១.នោមច្រើននៅពាក់កណ្តោលយប់
មានមូលហេតុជាច្រើនដែលធ្វើឲ្យប្រុសៗក្រោកនោមញឹកនៅពេលយប់ គឺដោយសារតែវ័យកាន់តែចាស់ជរា, រាងកាយចុះខ្សោយ, សាច់ដុំទន់ជ្រាយជាងក្មេង នាំឲ្យប្លោកនោមមានលទ្ធភាពរក្សាទឹកនោមក្នុងរយៈពេលខ្លី។ មិនតែប៉ុណ្ណោះ ការទទួលទានកាហ្វេច្រើន, ជាតិកាហ្វេអ៊ីន, ជាតិអាកុល ជំងឺគេងមិនលក់ ក៏បណ្តោលឲ្យកើតមានបញ្ហានេះផងដែរ។
ក្នុងករណីដែលអ្នកឧស្សាហ៍ឈឺនោមតែមានទឹកនោមតិច, នោមមកលាយឈាម ឬទឹកកាម អាចជាការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូត្រ, ក្រពេញប្រូស្តាត។
ដើម្បីដោះស្រាយបញ្ហាមួយនេះ អ្នកត្រូវត្រួតពិនិត្យទៅលើក្រពេញប្រូស្តាត, ទម្លាប់អនាម័យរាងកាយឲ្យបានត្រឹមត្រូវ។ បើនៅតែមានការសង្ស័យ អ្នកត្រូវទៅធ្វើតេស្តជាបន្ទាន់ ដើម្បីដឹងថា ជាជំងឺក្រពេញប្រូស្តាត, ការឆ្លងមេរោគលើផ្លូវបង្ហូរនោម ឬជំងឺផ្សេងទៀត។
២. បែកញើសច្រើននៅពេលកំពុងគេង
បុរសដែលមានអាការៈបែកញើសច្រើនហួសប្រមាណ (ជាពិសេសនៅពេលយប់) និងមានរោគសញ្ញាផ្សេងទៀតដូចជា ការថយចុះចំណង់ផ្លូវភេទ, ស្ត្រេស, ជំងឺធ្លាក់ទឹកចិត្ត និងអស់កម្លាំង, ឆាប់ខឹង អាចជារោគសញ្ញានៃការធ្លាក់ចុះកម្រិតអ័រម៉ូន Testosterone ។
បុរសជាច្រើនដែលមានអាយុ ៥០ឆ្នាំបានទទួលស្គាល់ថា (វាបានចាប់ផ្តើមក្នុងវ័យ ៤០ឆ្នាំជាង) បានកើតមានបញ្ហានេះ។ លើសពីនេះទៅទៀត សញ្ញានៃការបែកញើសដោយសារតែមុខងារនៃការផលិតមេជីវិតឈ្មោលបុរសមានកាថយចុះ ហើយនាំឲ្យកម្រិតអ័រម៉ូន testosterone ត្រូវកាត់បន្ថយ។
ដើម្បីយកឈ្នេះលើបញ្ហានេះ អ្នកគួរតែពិនិត្យមើលសុខភាព និងធ្វើការព្យាបាលកម្រិតអ័រម៉ូន testosterone, ធ្វើឲ្យប្រសើរឡើងនូវមុខងារសរីរាង្គ ហើយអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។
ការនោមញឹក និងបែកញើសច្រើនក្នុងពេលគេងជារឿងធម្មតា។ ប៉ុន្តែគ្រូពេទ្យបានព្រមានថា ប្រសិនបើអ្នកមើលរំលងសញ្ញាទាំងនេះ នឹងជួបហានិភ័យនៃជំងឺធ្ងន់ធ្ងរ ហើយវិឌ្ឍឡើងកាន់តែខ្លាំងនៅពេលអនាគត់៕
មតិយោបល់