ព័ត៌មានសុខភាព

ខំរកស្ទើរស្លាប់! តាមពិតថ្នាំកម្ចាត់ខ្លាញ់​ក្នុងសរសៃ​ឈាមបេះដូង នៅក្បែរ​ខ្លួនសោះ

ក្រូចឆ្មា និងខ្ទឹមស សុទ្ធតែមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព ប៉ុន្តែមនុស្សភាគច្រើនប្រហែលជាមិនដឹងថា របស់ទាំងពីរមុខនេះជាឱសថសម្រាប់ព្យាបាលជំងឺបេះដូងនោះទេ។ បើយោងតាមគេហទំព័រ healthandhealthytips បានបង្ហាញថា នៅពេលដែលក្រូចឆ្មា និងខ្ទឹមស លាយបញ្ចូលគ្នាវាបានក្លាយទៅជាឱសថដ៏ពូកែក្នុងការសម្រួលសម្ពាធឈាម ជាពិសេសកម្ចាត់ខ្លាញ់ក្នុងសរសៃឈាម ដែលជាកត្តាចម្បងបង្កឲ្យកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ធាតុផ្សំ៖

  • ទឹកខ្ទឹមស ១ពែងតែ (យកខ្ទឹមសកិនចម្រាញ់យកទឹក)
  • ទឹកក្រូចឆ្មារ ១ពែងតែ
  • ទឹកខ្មេះផ្លែប៉ោម ១ពែងតែ
  • ទឹកខ្ញី ១ពែងតែ
  • ទឹកឃ្មុំ ៣ស្លាបព្រា

របៀបធ្វើ៖

  • ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងឆ្នាំងមួយ ហើយចម្អិនដោយប្រើភ្លើងតិចរយៈពេលកន្លះម៉ោង
  • លើកចុះឲ្យត្រជាក់ ទើបបន្ថែមទឹកឃ្មុំកន្លះពែងទៀតចូល ដើម្បីបង្កើនរសជាតិ
  • បន្ទាប់មកត្រូវកូរឲ្យសព្វ សឹមចាក់វាចូលទៅក្នុងកែវ ហើយយកទៅដាក់ក្នុងទូរទឹកកក
  • ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ពីឱសថមួយនេះ អ្នកត្រូវទទួលទានល្បាយមួយថ្ងៃមួយស្លាបព្រាបាយ មុននឹងញ៉ាំអាហារពេលព្រឹកឲ្យបាន៣សប្តាហ៍។

ចំណាំ៖ ទោះបីជាល្បាយនេះមិនប៉ះពាល់ដល់សុខភាពក៏ដោយ ប៉ុន្តែអ្នកគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន៕

មតិយោបល់