ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់នៅស្រុកសៀមប៉ាង ដកហូតបានថ្នាំញៀន៦០គ្រាប់

ស្ទឹងត្រែង: លោកអធិការស្រុកសៀមប៉ាង បានប្រាប់ Post News ថា សមត្ថកិច្ចកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងអធិការដ្ឋានរបស់លោកបានចុះធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅភូមិផា ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ។

លោកអធិការបានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ផយ ខាំមួន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ ក្នុងនោះដកហូតបានវត្ថុុតាងមួយចំនួនរួមមាន ថ្នាំញៀន៦០គ្រាប់ និងសំភារៈប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋានស្រុកសៀមប៉ាង ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់