ព័ត៌មានសុខភាព

ដឹងហេតុផលហើយ អ្នកច្បាស់ជាឈប់ហូបប្រៃមួយជីវិត

អំបិលជាគ្រឿងទេស ដែលមិនអាចខ្វះបានសម្រាប់ម្ហូបអាហារគ្រប់ប្រភេទ ប៉ុន្តែការប្រើអំបិលច្រើនពេកអាចនឹងបង្កបញ្ហាសុខភាពយ៉ាងខ្លាំងចំពោះសុខភាពមនុស្សទូទៅ។
ជាធម្មតាមនុស្សរាងកាយមនុស្សត្រូវការជាតិសូដ្យូម ដើម្បីសម្រួលលំហូរឈាម កម្រិតសម្អាធឈាម និងជំនួយដល់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែការទទួលទានជាតិសូដ្យូមច្រើនពេក វាអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាព។

ឡើងសម្ពាធឈាម
ការប្រើបរិមាណអំបិលច្រើនក្នុងរបបអាហារប្រចាំថ្ងៃ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព ជាពិសេសសម្ពាធឈាមឡើងខ្ពស់ ដែលធ្វើឲ្យសរសៃឈាមអាក់ទែដំណើរការមិនប្រក្រតី ហើយបង្កបញ្ហាគាំងបេះដូងជាដើម។

សរសៃឈាមមានបញ្ហា
នៅពេលដែលសម្ពាធឈាមឡើងខ្ពស់ វាមិនត្រឹមតែប៉ះពាល់ដល់បេះដូងនោះទេ វាអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលផងដែរ ដូចជាការដាច់សរសៃឈាមខួរក្បាល ក៏ព្រោះតែសរសៃឈាមមានការប្រែប្រួលញឹកញាប់ពេក។

ជំងឺមហារីក
មានការសិក្សាជាច្រើនបានឲ្យដឹងថា អ្នកចូលដែលចូលចិត្តអាហារដែលមានរសជាតិប្រៃ អាចមានអត្រាកើតជំងឺមហារីកក្រពះ ខ្ពស់ជាងអ្នកដែលទទួលទានអាហារមានរសជាតិសាប។

ជំងឺតម្រង់នោម
សូដ្យូម មានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការរក្សាតុល្យភាពអេឡិចត្រូលីត សម្រាប់រាងកាយរបស់មនុស្ស។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារមានជាតិប្រៃច្រើនពេក នោះវានឹងធ្វើឲ្យរាងកាយបាត់បង់តុល្យភាព ហើយបង្កផលប៉ះពាល់ដល់តម្រងនោមយ៉ាងខ្លាំង។

ជំងឺឈឺឆ្អឹង
ជំងឺពុកឆ្អឹង ជំងឺឆ្អឹងស្តើង ក៏អាចបណ្តាលមកពីការទទួលទានជាតិអំបិលហួសកម្រិតផងដែរ។ ពីព្រោះ នៅពេលដែលអ្នកទទួលទានប្រៃខ្លាំងពេក រាងកាយនឹងត្រូវការជាតិទឹកកាន់តែច្រើន បន្ទាប់មកអ្នកនឹងត្រូវការបត់ជើងតូចកាន់តែញឹក ហើយអាចធ្វើឲ្យជាតិកាល់ស្យូមក្នុងខ្លួន អាចនឹងជ្រាបចេញមកក្រៅតាមរយៈទឹកនោម៕

មតិយោបល់