ព័ត៌មានបច្ចេកវិទ្យា

នៅចាំអីទៀត iOS 10.3 ចេញហើយ! Update ភ្លាមទៅតាមវិធីនេះ

ការរង់ចាំជាយូរ បានមកដល់ហើយ ដែលនៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Apple បានបញ្ចេញកំណែប្រព័ន្ធ iOS 10.3 ជាផ្លូវការហើយ សម្រាប់ឧបករណ៍ iDevices (iPhone, iPad និង iPod Touch) ជាមួយនឹងមុខងារពិសេសៗថ្មីជាច្រើន។ ប្រព័ន្ធ iOS 10.3 ដាក់ឲ្យដោនឡូដតាមរយ: Wi-Fi បាននៅលើឧបករណ៍ iDevices ឬក៏អាចដោនឡូដតាមរយ:កម្មវិធី iTunes បានផងដែរ។

វិធីដំឡើងកំណែប្រព័ន្ធ iOS 10.3 តាមរយ: OTA (Over The Air)

ជាដំបូងត្រូវបើកកម្មវិធី Settings –> General –> Software Update (តម្រូវឲ្យភ្ជាប់ Wi-Fi និងមានថាមពលថ្មលើស ៥០%) រង់ចាំប្រព័ន្ធ iOS ទាក់ទងទៅកាន់ប្រព័ន្ធកម្មវិធីរបស់ Apple បន្តិចក្រោយមកវានឹងលោតចេញផ្ទាំង iOS 10.3 ចេញមកជាមួយប៊ូតុង Download and Install។ សូមលោកអ្នកចុចលើ Download and Install ភ្លាមនោះប្រសិនបើ iPhone ឬ iPad របស់អ្នកបានកំណត់លេខកូដសម្ងាត់ សូមវាយបញ្ចូលលេខកូដដើម្បីបន្តដំណើរការ។

ជាចុងក្រោយប្រិយមិត្តនឹងទទួលបានកំណែ iOS ចុងក្រោយមួយនេះ នៅលើឧបករណ៍ iDevices របស់លោកអ្នកជាមិនខាន។ សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងមុខងារពិសេសថ្មីៗ នៅលើប្រព័ន្ធ iOS 10.3 សូមប្រិយមិត្តរង់ចាំតាមដានទំព័រហ្វេសប៊ុក Post Tech នឹងបង្ហាញជូន ក្នុងពេលឆាប់ៗនេះ៕

ចុចអានព័ត៌មាន: ប្រព័ន្ធ iOS 10.3 ជំនាន់សាកល្បងទី ១

ប្រភព៖ idownloadblog.com

មតិយោបល់