ទទួលទានទឹកការ៉ុតមួយថ្ងៃ៣ស្លាបព្រាប៉ុណ្ណោះ ទោះជំងឺផ្តាសាយ ក្អក ឬសួត ក៏មិននៅដែរ

តើអ្នកចូលចិត្តទទួលទានការ៉ុតដែរ ឬទេ? បើដូច្នោះមែន ពិតជាប្រសើរណាស់ ព្រោះការ៉ុតត្រូវបានគេទទួលទស្គាល់ថា អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ធ្វើឲ្យប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង កាត់បន្ថយកូឡេស្តេរ៉ុលមិនល្អ ជួយឲ្យស្បែកស្អាត បន្សាបជាតិពុល និងការពារភ្នែក។

បើយោងតាមគេហទំព័រ interesting4today បានបង្ហាញថា ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ ការ៉ុត គឺជាឱសថដ៏ពូកែក្នុងការកកម្ចាត់បញ្ហាក្អក ផ្តាសាយ និងសម្អាតជាតិពុលចេញសួត យ៉ាងពូកែបំផុត។ មិនតែប៉ុណ្ណោះ វាមានសុវត្ថិភាព ទាំងមនុស្សពេញវ័យ និងកុមារ។

ធាតុផ្សំៈ

  • ការ៉ុតស្រស់ៗ កន្លះគីឡូ
  • ទឹកឃ្មុំ៤ស្លាបព្រាបាយ
  • ទឹកក្តៅចំនួន២កែវ

ការរៀបចំៈ

  • ចិតសំបកការ៉ុតចេញ រួចចម្អិនក្នុងកម្តៅល្មមរហូតទាល់តែឆ្អិន ហើយទន់។
  • យកការ៉ុតទាំងនោះ ព្រមទាំងទឹកក្តៅ និងទឹកឃ្មុំ ដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកទឹកផ្លែឈើ ហើយក្រឡុកឲ្យក្លាយទៅជាល្បាយ។
  • ផ្ទេរល្បាយនោះទៅក្នុងកែវកញ្ចក់មួយ ហើយយកទៅរក្សាទុកនៅក្នុងទូរទឹកកក។

របៀប្រើៈ
អ្នកត្រូវទទួលទានចំនួន ៣ស្លាបព្រាបាយ រៀងរាល់មុនពេលបាយព្រឹក ១៥នាទី ហើយរយៈពេល ២ថ្ងៃអ្នក​នឹងចាប់ផ្តើម​មានភាព​ធូរស្រាល​បន្តិចម្តងៗ។ ប៉ុន្តែ សូមប្រើប្រាស់រហូតទាល់តែ ជំងឺជាសះស្បើយទាំងស្រុង៕

មតិយោបល់