បេះដូង គឺជាសរីរាង្គដែលមានតួនាទីសំខាន់បំផុតក្នុងការបូមឈាម នឹងចែកចាយឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ។ ក្នុងលក្ខខណ្ឌធម្មតា បេះដូងលោត៧៥ដងក្នុងមួយនាទី ក៏ប៉ុន្តែប្រសិនបើបេះដូងលោតញាប់ ឬយឺតខុសប្រក្រតី បញ្ជាក់កថា បេះដូងកំពុងតែមានបញ្ហាហើយ។ ដូច្នោះ ដើម្បីការពារបេះដូង កុំឲ្យជួបស្ថានភាពបែបនេះ ឬកើតជំងឺផ្សេងៗ តើអ្នកត្រូវធ្វើដូចម្តេច? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានអាហារមួយចំនួនអាចការពារបេះដូង ឲ្យមានសុខភាពល្អ ហើយជៀសផុតពីហានិភ័យគាំងបេះដូង និងស្ទះសរសៃឈាមថែមទៀត។
១.ត្រីសាម៉ុន
ត្រីមួយប្រភេទនេះសម្បូរទៅដោយអូមេហ្គា៣ ដែលអាចជួយកាត់បន្ថយសម្ពាធឈាម និងទប់ស្កាត់ការកកើតនៃកំណក់ឈាម។ វាជារឿងសំខាន់ណាស់ ប្រសិនបើអ្នកទទួលទានមួយសប្តាហ៍២ដង អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង បានមួយភាគបី។
ផ្លែប័រ
អ្នកអាចបន្ថែមផ្លែប័របន្តិចបន្តួចទៅក្នុងរបបអាហារជាប្រចាំ វាអាចជួយបង្កើតខ្លាញ់ល្អសម្រាប់ជំនួយដល់ បេះដូង។ ផ្លែប័រ មានផ្ទុកជាតិខ្លាញ់ monounsaturated អាចជួយដល់រាងកាយក្នុងការលុបបំបាត់កូឡេស្តេរ៉ុលអាក្រក់ LDL និងបង្កើតកូឡេស្តេរ៉ុលល្អ HDL ដែលល្អបំផុតសម្រាប់សុខភាពសរសៃឈាម និងបេះដូង។
ប្រេងអូលីវ
ប្រេងអូលីវ ក៏សម្បូរទៅដោយជាតិខ្លាញ់ monounsaturated ដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ HDL និងកាត់បន្ថយហានិភ័យនជំងឺសរសៃឈាមបេះដូង ដូចផ្លែប័រដែរ។
បើយោងតាមការសិក្សាមួយស្តីអំពីការកើនឡើងនៃជំងឺសរសៃឈាមបេះដូងបានឲ្យដឹងថា បុរសដែលប្រើប្រាស់ប្រេងអូលីវ មានអត្រានៃការស្លាប់ដោយសារតែជំងឺសរសៃឈាមបេះដូងមានកម្រិតតិចណាស់។ ដូច្នេះ អ្នកគួរតែប្រើប្រាស់ប្រេងអូលីវសម្រាប់ធ្វើការចម្អិនម្ហូប ជំនួសឲ្យការប្រើប្រាស់ប្រេងធម្មតា។
ស្ពៃ
បន្លែពណ៌បៃតងមួយប្រភេទនេះ មានផ្ទុកសារធាតុ ហ្វូលិក ប៉ូតាស្យូម និងជាតិសរសៃ ដែលជាអាហារដ៏ល្អបំផុតសម្រាប់បេះដូង។
បើយោងតាមការស្ទង់មតិមួយទៅលើបុរសជាង ១៥,០០០នាក់ ដែលគ្មានជំងឺបេះដូង រយៈពេល១២ឆ្នាំ បានបង្ហាញថា ការទទួលទានស្ពៃទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ២៥ភាគរយ បើធៀបទៅនឹងក្រុមដែលមិនបានទទួលទាន។
សណ្តៀកសៀង
សណ្តែកសៀង ត្រូវបានគេចាត់ទុកជាអាហារដ៏ល្អសម្រាប់បេះដូង ព្រោះវាអាចជួយកាត់បន្ថយកូឡេស្តេរ៉ុល និងជាតិខ្លាញ់ឆ្អែត។ ហេតុនេះ អ្នកគួរតែសណ្តែកធម្មជាតិ តៅហ៊ូ ឬទឹកដោះផលិតពីសណ្តែកសៀង ឲ្យបានច្រើន៕
មតិយោបល់