ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនយ៉ាង ហើយក្នុងចំណោមនោះ ជំងឺឬសដូងបាត ក៏ជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់ផងដែរ ព្រោះវាអាចបង្កឲ្យមានការឈឺចាប់។ បើយោងតាមគេហទំព័រ pregnancyvideo បានបង្ហាញថា ដើម្បីកម្ចាត់បញ្ហាឬសដូងបាត ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែអនុវត្តតាមជំហ៊ានសាមញ្ញៗ៦ចំណុច។
ជំហ៊ានទី១: ព្យាយាមបរិភោគអាហារដែលមានផាសុខភាព
អ្នកត្រូវទទួលទានអាហារដែលមានផាសុខភាព ឬអាហារដែលសម្បូរជាតិសរសៃខ្ពស់ ដូចជាបន្លែ គ្រាប់ធញ្ញជាតិ និងផ្លែឈើធម្មជាតិជាប្រចាំតាមដែលអាចធ្វើទៅបាន។
ជំហ៊ានទី២:ទទួលទានទឹក
មូលហេតុទូទៅបំផុតដែលបង្កឲ្យកើតជំងឺឬសដូងបាត គឺការទល់លាមក។ អាស្រ័យហេតុនេះ អ្នកគួរតែព្យាយាមទទួលទានទឹកយ៉ាងហោចណាស់ ៨កែវ ក្នុងមួយថ្ងៃ។
ជំហ៊ានទី៣: ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃ អាចជួយជំរុញដល់ការរំលាយអាហារឲ្យដំណើរការបានល្អ។ លំហាត់ប្រាណដែលល្អបំផុតនោះគឺ យូហ្កា ហែលទឹក ដើរ ឬអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញក៏បានដែរ មុននឹងធ្វើលំហាត់ប្រាណ។
ជំហ៊ានទី៤: ត្រាំក្នុងទឹកក្តៅ
ការត្រាំនៅក្នុងទឹកក្តៅឧណ្ឌៗរយៈពេល ១៥ ទៅ២០នាទី អាចជួយបន្ធូរបន្ថយផលប៉ះពាល់នៅតំបន់គូថ និងត្រគាករបស់អ្នកបាន។
ជំហ៊ានទី៥: ប្រើទឹកកក
អ្នកអាចយកទឹកកក ២ទៅ ៣ដុំ រុំនឹងកន្សែង រួចស្អំត្រង់តំបន់គូថ ដើម្បីកាត់បន្ថយការហើម និងការឈឺចាប់។
ជំហ៊ានទី៦: ប្រើកន្សែង
ពេលលាងសម្អាតគូថហើយ អ្នកត្រូវប្រើកន្សែងទន់ៗមកជូតសំណើមចេញ ជំនួសឲ្យការប្រើប្រាស់ក្រដាស់អនាម័យ។
ចំណាំ៖ ប្រសិនបើអ្នកកើតជំងឺឬសដូងបាតមានការឈឺចាប់ខ្លាំង ហើយឧស្សាហ៍ធ្លាក់ឈាមទៀតនោះ អ្នកត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់