ព័ត៌មានជាតិ

កាប់ប្រហារជនរងគ្រោះដល់ក្នុងផ្ទះ រួចដាក់បណ្តឹង តែសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យមិនអើពើ

ភ្នំពេញៈ ក្មេងពាល១ក្រុមចូលកាប់ប្រហារជនរងគ្រោះមិនញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ឧសភា២០១៦ នៅផ្ទះកើតហេតុលេខ990 ផ្លូវច្រកវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពឲ្យដឹងថា ដើមហេតុដំបូង គឺប្អូនជីដូនមួយជនរងគ្រោះបានទៅក្បែរផ្ទះ ហើយត្រូវក្មេងជើងកាងនៅម្តុំនោះវាយ រួចជនរងគ្រោះក៏បានទៅសួរនាំ ពួកជនបង្កពីមូលហេតុដែលវៃប្អូនគាត់ បន្ទាប់មកជនរងគ្រោះក៏ត្រលប់មកផ្ទះវិញ ប្រហែលប្រមាណជាជាង២ម៉ោង ក្រោយពួកជនបង្កបានលើកគ្នាប្រហែលជា១០នាក់មកកាប់ជនរងគ្រោះដល់ផ្ទះតែម្តង បណ្តាលឲ្យត្រូវក្បាល២កាំបិត ត្រូវប្រអប់ដៃមួយកាំបិតជិតដាច់ប្រអប់ដៃ រងរបួសធ្ងន់។

ប្រភពបន្តថា ជនរងគ្រោះ ឈ្មោះ ហូវ ប៉ូរាម អាយុ ៣៧ឆ្នាំ រស់នៅផ្ទះកើតហេតុលេខ990 ផ្លូវច្រកវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ក្រោយកើតហេតុ អ្វីដែលធ្វើឲ្យជនរងគ្រោះហួសចិត្តនោះ គឺពួកជនបង្កមិនរត់គេចភ្លាមទេ គឺនៅសំងំក្នុងផ្ទះ ក្រុមគ្រួសារជនរងគ្រោះបានប្តឹងទៅមូលដ្ឋាន ហើយតែពួកគាត់ហាក់បីដូចជាប្រងើយកន្តើយ គ្រាន់តែនិយាយថា ចាំទទួលបញ្ជាពីមេសិនទើបធ្វើការសម្រេចបាន។

បច្ចុប្បន្ន ជនរងគ្រោះកំពុងដាក់ពាក្បបណ្តឹងនៅប៉ុស្តិ៍មានជ័យទាំងអស់ជំនឿចិត្តលើចំណាត់ការរបស់សមត្ថកិច្ច៕

photo_2016-05-16_06-00-03 photo_2016-05-16_06-00-02 photo_2016-05-16_06-00-05

មតិយោបល់