ស្ត្រីភាគច្រើនយល់ថា ការមានកូន និងផ្តល់កំណើតឲ្យកូនគឺជាបទពិសោធន៍ដ៏ធំមហិមាបំផុតនៅក្នុងជីវិតរបស់ពួកគេ។ ក្នុងមួយនាទីដំបូងនៅពេលបានលឺដំណឹងល្អពីការមានផ្ទៃពោះ ស្ត្រីច្បាស់ជាមានអារម្មណ៍សប្បាយរីករាយ តែមួយនាទីក្រោយមកអារម្មណ៍ខ្វល់ខ្វាយអំពីសុខភាពចំពោះការមានផ្ទៃពោះនឹងកើតមានឡើង។
តែទោះជាយ៉ាងណាមានការពិតមួយចំនួនដែលស្ត្រីគ្រប់រូបគួរតែដឹងក្នុងពេលមានផ្ទៃពោះ៖
ការពិតទី១៖ ស្ត្រីដែលមានផ្ទៃពោះអាចជួបនឹងរោគសញ្ញាដូចជា ក្អួតចង្អោរនៅពេលព្រឹក(ចាញ់កូន), អវត្តមានការមករដូវ, សុដន់មានការប្រែប្រួល។
ការពិតទី ២៖ នៅក្នុងរយៈពេលពីរទៅបីថ្ងៃ បន្ទាប់ពីការប្រែប្រួលនៃការមានផ្ទៃពោះ ស្ត្រីអាចហូរឈាមតាមទ្វារមាស, ចង្វាក់បេះដូងលោតមិនទៀងទាត់, បែកញើសច្រើន, ចង្អោរ, ស្បូនរីកធំជាដើម។
ការពិតទី៣៖ បន្ទាប់ពីបញ្ចប់នៃការមានផ្ទៃពោះ ស្ត្រីត្រូវតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យ នឹងធ្វើតេស្តដើម្បីជៀសផុតពីហានិភ័យផ្សេងៗ។
ការពិតទី៤៖ ប្រសិនបើចង់មានផ្ទៃពោះម្តងទៀត ស្ត្រីត្រូវរង់ចាំពេលវេលាមួយសមគួរដែលគ្រូពេទ្យអនុញ្ញាត។
ការពិតទី៥៖ ការមានផ្ទៃពោះអាចកើតហានិភ័យនៃជំងឺមហារីកស្បូនច្រើន ដូច្នេះអ្នកគួរតែទៅពិនិត្យឲ្យបានទៀតទាត់ និងមានការប្រុងប្រយ័ត្នជាចាំបាច់៕
មតិយោបល់