បរទេសៈ បើតាមការស្រាវជ្រាវថ្មី បានរកឃើញថា បរុសដែលមានការរួមភេទ យ៉ាងហោចណាស់ពីរដង ក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងបាន។
ការស្រាវជ្រាវនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ជាង ៤៥ ភាគរយនៃបុរស ដែលមានសិចទៀងទាត់ ប្រឈមនឹងការគំរាមកំហែង ជំងឺបេះដូងតិចជាងបុរស ដែលរួមភេទម្ដងក្នុងមួយខែ ឬតិចជាងនេះ។
ការសិក្សាលើបុរសប្រមាណជាង ១.០០០ នាក់ បានឲ្សដឹងថា ការរួមភេទមិនត្រឹមតែផ្តល់នូវអារម្មណ៍រីករាយ និងស្រណុកស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលល្អដល់សុខភាពបេះដូងផងដែរ។
ក្រុមអ្នកស្រាវជ្រាវអាមេរិក បាននិយាយថា បុរសដែលរួមភេទបានទៀងទាត់ អាចជួយបង្កើនទំនាក់ទំនង កាន់តែស៊ីជម្រៅជាមួយដៃគូ និងថែមទាំងជួយកាត់បន្ថែមភាពតប់ប្រមល់ទៀតផង៕
មតិយោបល់