ព័ត៌មានសុខភាព

ញ៉ាំកូកា ប៉ិបស៊ី និងភេសជ្ជៈមានឧស្ម័នច្រើនធ្វើឲ្យមានជំងឺងាប់លិង្គ និងអារ

ដាណឺម៉ាកៈ នៅក្នុងការសិក្សាមួយបានបញ្ជាក់ថា បុរសៗដែលទទួលទានភេសជ្ជៈកូកាកូឡាច្រើន អាចបំផ្លាញដល់សរីរាង្គភេទរបស់ពួកគេ។នេះបើយោងតាមសារព័ព៌មាន The Mirror ចុះផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

អ្នកវិទ្យាសាស្ដ្របានបង្ហាញថាការទទួលទានភេសជ្ជៈមានពពុះឧស្ម័ន ១លីត្រក្នុងមួយថ្ងៃ អាចកាត់បន្ថយ ចំនួនមេជីវិតឈ្មោល ៣០ភាគរយ និងនាំឱ្យមានជំងឺងាប់លិង្គ។ការសិក្សានេះបានពិនិត្យមើលបុរស ២.៥៥៤នាក់ និងបានរកឃើញថា អ្នកញៀនកូកាមានចំនួនមេជីវិតឈ្មោលជាមធ្យម ៣៥លានក្នុងមួយមីលីលីត្រ បើប្រៀបធៀបនឹងអ្នកទទួលទានតិចគឺ ៥៦ លានក្នុងមួយមីលីលីត្រ ខណៈពេលដែលចំនួនមេជីវិតឈ្មោល ៣៥លាននៅតែស្ថិតក្រោមលំដាប់ធម្មតា ដូច្នេះវាធ្វើឱ្យបុរស មានហានិភ័យកាន់តែខ្លាំង នៃការក្លាយជាបុរសអារ។

ការសិក្សានេះក៏បានរកឃើញដែរថា វាមិនមានការផ្សារភ្ជាប់គ្នារវាងកម្រិតជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈកូកាកូឡា​ ឬភេសជ្ជៈផ្សេងទៀតនោះឡើយ ព្រោះការចង្អុលបង្ហាញពីចំនួនមេជីវិតឈ្មោលថយចុះរបស់បុរស ដោយសារតែមានធាតុផ្សំម្យ៉ាងផ្សេងទៀត។

យោងតាមការរកឃើញរបស់ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ the Nicolaus Copernicus University និងលោកវេជ្ជបណ្ឌិតFranciszek Lukaszczykនៅមន្ទីរពេទ្យ Memorial Hospital នៅក្នុងទីក្រុង Bydgoszcz ប្រទេសប៉ូឡូញបានឲ្យដឹងថាការទទួលទានភេសជ្ជៈកូឡា និងភេសជ្ជៈ​មានពពុះឧស្ម័នច្រើនពេក អាចជាប់ទាក់ទង់ទៅនឹងបុរសៗដែលទទួលរងគ្រោះជំងឺងាប់លិង្គ។

វិទ្យាសាស្រ្តបានកត់សម្គាល់ឃើញថា ខណៈពេលនៃការឡើងរឹងរបស់លិង្គបានពឹងផ្អែកលើកត្តាជាច្រើន ទាំងផ្លូវកាយ និងផ្លូវចិត្តនោះ, គ្រឿងផ្សំនៅក្នុងភេសជ្ជៈមានពពុះឧស្ម័នច្រើន បានចូលរួមចំណែក​ក្នុងការបង្កឲ្យមានបញ្ហាងាប់លិង្គដែរ។

ពួកគេបានអះអាងថាស្ករក្នុងភេសជ្ជៈនេះ អាចបំផ្លាញសរសៃឈាមអាក់ទែនៅក្នុងលិង្គ ហើយរារាំងឈាមមិនឲ្យហូចូលទៅក្នុងសាច់ដុំ៕

មតិយោបល់