គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ហាក់មានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីគាត់ បានទទួលដំណឹងពីកីឡាករឆ្នើម Andrea Pirlo បានសម្រេចចិត្តបន្តអាជីពជាកីឡាករបន្តទៀត។
កាលពីពេលថ្មីៗនេះ លោក Conte បាននិយាយថា គាត់បានចាប់អារម្មណ៍នៅក្នុងការនាំយកកីឡាករឆ្នើមជម្រើសជាតិ អ៊ីតាលី វ័យ ៣៧ឆ្នាំ Andrea Pirlo មកធ្វើជាជំនួយការរបស់គាត់ ដើម្បីដឹកនាំក្រុមតោខៀវ Chelsea នារដូវក្តៅខាងមុខនេះ។ ការសម្រេចចិត្តបែបនេះ បន្ទាប់ពីគាត់បានដឹងថា Pirlo នឹងបញ្ចប់កុងត្រារបស់គេ នៅលីគកំពូលរបស់អាមេរិក នារដូវក្តៅនេះដែរ។ បន្ទាប់ពីបណ្តាញសារពត៌មានជាច្រើន បានចុះផ្សាយពីអនាគត់របស់ Pirlo នៅ Chelsea និងស្របពេលដែល កីឡាកររូបនេះ បានទៅអង្គុយទស្សនាការប្រកួតរបស់ Chelsea ជាមួយនឹងក្រុម West Brom រួចមក លោក Conte ហាក់មានទំនុកចិត្តខ្ពស់ក្នុងការនាំយក Pirlo មកជំនួសតំនែងលោក Stave Holland។
ការសម្រេចចិត្តបែបនេះ ព្រោះគាត់គិតថា គាត់ធ្លាប់រួមការងារជាមួយនឹង Pirlo ជាច្រើនណាស់មកហើយ តាំងពីគាត់ដឹកនាំក្រុមសេះបង្កង់ Juventus និងក្រុមជម្រើសជាតិអ៊ីតាលី។ ក៍ប៉ុន្តែ Pirlo ហាក់ដូចជាមិនចង់បាន តួនាទីជាគ្រូជំនួយនៅឡើយទេ បើទោះបីជាគាត់ នឹងត្រូវបញ្ចប់កុងត្រានៅរដូវក្តៅខាងមុខនេះក្តី តែគាត់នៅបន្តចង់លេងបាល់ ព្រោះបាល់ទាត់ជាអនាគត់របស់គាត់។
Pirlo មិនបានបន្តកុងត្រា ឬទទួលបានការចាប់អារម្មណ៍ពីក្លឹបណាមួយ នៅឡើយទេ ដោយត្រូវរង់ចាំចប់រដូវកាល នេះសិន ហើយអនាគត់របស់គាត់ ត្រូវទៅធ្វើជាគ្រូជំនួយរបស់ Chelsea ឬទៅលេងនៅក្លឹបថ្មី មិនទាន់ដឹងនៅឡើយទេ៕
មតិយោបល់