ល្ហុងទុំ គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយក៏មានមនុស្សជាច្រើនចូលចិត្តខ្លាំងណាស់។ ប៉ុន្តែមនុស្សតិចណាស់ដែលដឹងថា ល្ហុងទុំពិតជាមានគុណប្រយោជន៍យ៉ាងក្រាស់ក្រែលសម្រាប់សុខភាព។ បើយោតាមគេហទំព័រ healthyandnaturalworld បានចុះផ្សាយថា ល្ហុងទុំសម្បូរទៅដោយសារធាតុរ៉ែ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារជំងឺកាចសាហាវ ៣មុខ។
១.ជំងឺទឹកនោមផ្អែម
ទោះបីជាផ្លែឈើប្រភេទនេះមានរសជាតិផ្អែមពិតមែន ប៉ុន្តែគ្រូពេទ្យជាច្រើនបានណែនាំឲ្យជំងឺទឹកនោមផ្អែម ទទួលទានរាល់ថ្ងៃ ព្រោះសារធាតុចិញ្ចឹមដែលមានវត្តមាននៅក្នុងផ្លែល្ហុងអាចជួយកាត់បន្ថយការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែមប្រភេទទី២បាន។
២.មហារីក
សារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិដែលមាននៅក្នុងផ្លែល្ហុង ពិតជាមានឥទ្ធិពលអាចជួយទប់ស្តាត់ការអភិវឌ្ឍនៃជំងឺមហារីកពោះវៀនធំ និងមហារីកក្រពេញប្រូស្តាតយ៉ាងពូកែបំផុត។
៣.ជំងឺបេះដូង
ក្រៅពីជាតិសរសៃ និងបេតាការ៉ូទីន ល្ហុងទុំគឺសម្បូរទៅដោយសារជាតិប៉ូតាស្យូម ដែលល្អបំផុតក្នុងការកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផងដែរ។
ដោយសារតែឃើញពីគុណសម្បត្តិបែបនេះហើយ ទើបអ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យអ្នករាល់គ្នាបន្ថែមល្ហុងទុំទៅក្នុងរបបអាហារជាប្រចាំថ្ងៃ៕
មតិយោបល់