ព័ត៌មានកីឡា

ចិន ដាក់ភាគហ៊ុនថ្មីជាមួយ AC Milan

ក្រុមអ្នកវិនិយោគទុនរបស់ប្រទេសចិន បានចាប់ផ្តើមបង្កើតឱកាសបន្ថែមទៀតរបស់ពួកគេ ក្នុងការដាក់ភាគហ៊ុននៅក្រុមAC Milan ក្នុងទឹកប្រាក់ប្រមាណ ៦២៨លានផោន ស្មើនឹង ៧៤០លានអ៊ឺរ៉ូ។

ក្រុមបីសាចក្រហមរបស់អ៊ីតាលី AC Milan បានចាប់ផ្តើមទទួលយកនូវភាគហ៊ុនថ្មី ពីក្រុមអ្នកវិនិយោគ ចិន បន្ទាប់ពីក្លឹបយក្សអ៊ីតាលីមួយនេះកំពុងប្រឈមនឹងបញ្ហា។ AC Milan ស្ថិតក្រោមការគ្រប់គ្រងរបស់លោ នាយករដ្ឋមន្ត្រី Silvio Berlusconi តាំងពីឆ្នាំ 1986 មកម្លេះ ដោយធ្លាប់ឈ្នះពានរង្វាន់លីគកំពូលរបស់អ៊ីតាលី ចំនួន៨ដង ពានរង្វាន់នៅតំបន់អ៊ឺរ៉ុបចំនួន៥ រួមនឹងពានរង្វាន់ជាច្រើនទៀត សរុបទាំងអស់ចំនួន ២៩ពាន់។

យ៉ាងណាវិញនោះដែរ នៅប៉ុន្មានរដូវកាលចុងក្រោយនេះ ពោលចាប់ពីឆ្នាំ 2013 មក AC Milan លេងមិនសូវបានល្អឡើយ ទាំងក្នុងស្រុក និងក្រៅស្រុក។ ម្យ៉ាងវិញទៀត ការបង្ហាញខ្លួននៅពានរង្វាន់អឺរ៉ុបមិនសូវវត្តមានរបស់ AC Milanឡើយ។ ការចូលវិនិយោគ មកលើក្រុម AC Milan នេះគឺជាការចាប់ផ្តើមចូលប្រលូកក្នុងវិស័យបាល់ទាត់នៅអ៊ីតាលី ក៍ដូចជាការចូលទៅពង្រឹងក្លឹបយក្សមួយនេះឲ្យមានសក្តានុពលឡើងវិញ។ បើតាមសារពត៌មានអ៊ីតាលី បានបង្ហាញឲ្យដឹងថា ការប្រគល់ភាគហ៊ុនដល់ក្រុមអ្នកវិនិយោគទុនចិននេះ គឺដើម្បីចាប់ផ្តើមលុបបំបាត់ឥទ្ធិពលរបស់អ្នកនយបាយក្នុងវិស័យបាល់ទាត់អ៊ីតាលី ដែលរ៉ាំរ៉ៃជាយូរណាស់មកហើយ៕

មតិយោបល់