ស្បែកមុខរបស់យើង មានភាពទន់ខ្សោយខ្លាំងណាស់បន្ទាប់ពេលភ្ញាក់ពីគេង ព្រោះរន្ធញើរោមត្រូវបានកកស្ទះដោយសារតែជាតិខ្លាញ់ ព្រមទាំងភាគល្អិតតូចៗជាច្រើននៅជាប់នឹងភួយ ខ្នើយ បានចម្លងទៅទំនឹងស្បែក។ ហេតុនេះហើយ អ្នកត្រូវរកវិធីសម្អាតចេញឲ្យបានត្រឹមត្រូវ ទើបផ្ទៃមុខគ្មានបញ្ហាអ្វីកើតឡើង។
តាមរយៈគេហទំព័រ justnaturallife បានបង្ហាញថា ទឹកអង្ករមានសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់សុខភាពស្បែក ជាពិសេសវីតាមីន B វីតាមីន C និង E ព្រមទាំងសារធាតុរ៉ែ ចាំបាច់បំផុតក្នុងការថែរក្សាសម្រស់។
ទឹកអង្ករ ដែលទទួលបានពីការលាងអង្ករ ឬដាំឲ្យពុះហើយចម្រាញ់យកទឹក អាចជួយកម្ចាត់ជាតិពុលចេញពីស្បែក កាត់បន្ថយការលាក ការពារភាពចាស់ កម្ចាត់ស្នាមអុជខ្មៅ និងរក្សាឲ្យស្បែកមានភាពបត់បែនបានយ៉ាងល្អ។
របៀបប្រើប្រាស់
- យកសំឡីត្រាំនៅក្នុងទឹកអង្ករ ហើយអនុវត្តឲ្យពេញនៅលើផ្ទៃមុខរបស់អ្នក។
- ទុករយៈពេល ៥ទៅ១០នាទី ទើបប្រើដៃម៉ាស្សាចំនួន៥នាទីទៀត។
- បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។
សូមព្យាយាមអនុវត្តវិធីនេះមួយថ្ងៃម្តងជារៀងរាល់ពេលល្ងាច ផ្ទៃមុខរបស់អ្នកនឹងមានភាពស្រស់ស្អាត ហើយក្មេងជាងវ័យដូចបំណង៕
មតិយោបល់