ព័ត៌មានសិល្បៈ និងកម្សាន្ត

Kratae Rsiam ភ្លាត់ស្នៀតរអិលដួកលើឆាក ២ ដង

កាលពីថ្ងៃចូលសង្រ្កាន្ដឆ្នាំថ្មី កន្លងទៅថ្មីៗនេះមិនមែនជារឿងលេងសើចទេ សម្រាប់តារាចម្រៀងស្រី Kratae Rsiam នៅលើឆាកសម្ដែងការប្រគំតន្រ្ដី បានភ្លាត់ស្នៀតរអិលដួល ២ ដង ផ្ទួនៗគ្នាដោយសារតែស្បែកជើងរបស់នាងភ្លាត់កែងជាមួយនិងទឹកភ្លៀង ។ នេះបើតាមគេហទំព័រ khaosod កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៧ ។

បន្ទាប់ជួបហេតុការណ៍ខាងលើ Kratae Rsiam បានពោលប្រាប់ភ្នាក់ងារសារព័ត៌មាន khaosod ថា ” ពេលដួលដំបូងខ្ញុំក្រឡាច់ជើង ក៏យកដៃទប់ ដៃរបស់ខ្ញុំក៏ជាំខៀវ តែដល់ដួលលើកទី ២ វិញនោះ ផ្ងារក្រោយពេញមួយទំហឹងតែម្ដង ហើយដំបូងឡើយគឺខ្ញុំភ័យខ្លាចបែកក្បាល តែសំណាងណាស់ដោយរំញោចញ្ញាណរបស់មនុស្សដឹងជាមុន ទើបងើបក្បាលទាន់ ក៏ប៉ុន្ដែនៅតែឈឺខ្នង ឈឺចាប់ផ្នែកខាងក្រោយខ្លាំងបំផុត ។ នៅពេលដែលមើលឃ្លីបវីដេអូខ្លួនឯងហើយ ខ្ញុំនិងម្ដាយខ្ញុំ អស់ព្រលឹងមែនទែន ម្យ៉ាងទៀតបងប្រុសខ្ញុំកំពុង Live video ផ្ទាល់ផងដែរ ទើបប្រាប់ថាមានឃ្លីបរអិលដួល ” ។

នៅទីបំផុតហេតុការណ៍ខាងលើមិនបានបណ្ដាលឲ្យតារាចម្រៀងស្រី Kratae Rsiam អស់សង្ឃឹមនេះទេ នាងទទួលបានការគាំទ្រ នឹងលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រនាងខ្លាំងឡើង ដោយហេតុតែនាងនៅតែស៊ូក្រោកឈរឡើង ហើយនាងអាចបញ្ចប់ស្ថានការណ៍បានយ៉ាងល្អ៕

មតិយោបល់