ព័ត៌មានសុខភាព

យល់ច្រឡំ៥ចំណុចនេះ អ្នកនឹងកាន់តែឆាប់ស្លាប់ ដោយសារជំងឺមហារីកសួត

ជំងឺមហារីកសួត អាចចាត់ទុកជា ឃាតករលេខមួយដែលបាន ឆក់យកជីវិតបុរស និងស្ត្រីរាប់លាននាក់នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណា មនុស្សជាច្រើននៅតែមានការយល់ច្រឡំអំពីជំងឺមហារីកនេះនៅឡើយ។

អស់រយ:ពេលជាច្រើនទសវត្ស ការជក់បារីត្រូវបានគេជឿថា ជាមូលហេតុចម្បងនៃជំងឺមហារីកសួត។ វាជាការលំបាកណាស់ ក្នុងការយល់ពីភាពខុសគ្នារវាងការពិត និងការយល់ច្រឡំនៃផលប៉ះពាល់របស់ថ្នាំជក់។ ដោយមើលឃើញពីការយល់ច្រឡំនេះ គេហទំព័រ soha បានធ្វើបកស្រាយយ៉ាងច្បាស់លាស់ដូចខាងក្រោម៖

១.ការយល់ច្រឡំ៖ ទោះជាអ្នកផ្តាច់បារី​ តែវាហួសពេលទៅហើយ បើអ្នកបានជក់វាជាច្រើនឆ្នាំកន្លែងមក។
តាមការពិត ការឈប់ជក់បារីមានអត្ថប្រយោជន៍ស្ទើរតែភ្លាមៗ ព្រោះប្រព័ន្ធការពាររាងកាយ នឹងល្អប្រសើរឡើងវិញ រីឯសួតនឹងធ្វើការមានប្រសិទ្ធភាពជាងមុន។ ម្យ៉ាងទៀតហានិភ័យនៃជំងឺមហារីកសួត អាចកាត់បន្ថយបានអាស្រ័យទៅពេលវេលា។ ប្រសិនបើអ្នកឈប់ជកបារី ដប់ឆ្នាំ នោះអត្រាហានិភ័យនៃជំងឺមហារីកសួត នឹងថយចុះពាក់កណ្តាល។

២.ការយល់ច្រឡំ៖ បារីមានរសជាតិស្រាល គឺមានសុវត្ថិភាពជាងបារីធម្មតា។
តាមការពិត បារីមានរសជាតិស្រាល បានបង្កហានិភ័យដូច​និងបារីនានាដែរ។ ម្យ៉ាងទៀត សូមប្រយ័ត្នឲ្យមែនទែនជាមួយបារី ដែលមានជាតិមែនតុល ព្រោះវាធ្វើឲ្យមនុស្ស ស្រូបផ្សែងចូលយ៉ាងជ្រៅទៅក្នុងខ្លួន ហើយពិបាកផ្តាច់វាខ្លាំងណាស់ ដោយសារមួយក្លិនដ៏ឈ្ងុយឈ្ងុបរបស់វា។

៣.ការយល់ច្រឡំ៖ នៅពេលដែលអ្នកមានកើតជំងឺមហារីកសួតហើយ ទោះជាអ្នកឈប់ជក់បារីគឺគ្មានប្រយោជន៍។
តាមការពិត ការព្យាបាល នឹងមានភាពងាយស្រួល ប្រសិនបើអ្នកបញ្ឈប់ការជក់បារី។
ប្រសិនបើអ្នកមានជំងឺមហារីកបំពង់កក៏ដោយ ហានិភ័យរបស់វានឹងមានការថយចុះ បន្ទាប់ពីអ្នកបញ្ឈប់ការជក់បារី។

៤.ការយល់ច្រឡំ៖ ការធ្វើលំហាត់ប្រាណ គ្មានប្រយោជន៍អ្វីដល់អ្នកកើតជំងឺមហារីកនោះទេ។
តាមការពិត អ្នកដែលធ្វើលំហាត់ប្រាណទៀងទាត់ អាចនឹងកាត់បន្ថយអត្រានៃការកើតជំងឺមហារីកសួត នេះបើយោងតាមការសិក្សា។ ការធ្វើលំហាត់ប្រាណ បានធ្វើឲ្យ សួតធ្វើការបានល្អប្រសើរជាងមុន និងជួយការពារជំងឺបេះដូង ពីជំងឺដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញាធ្ងន់ធ្ងរដទៃទៀត។

៥.ការយល់ច្រឡំ៖ ការបំពុលអាកាស គ្មានប៉ះពាល់អ្វីដល់អ្នកកើតជំងឺមហារីកសួតនោះទេ។
តាមការពិត ទោះជាបារី គឺជាកត្តាគំរាមកំហែងធំបំផុត ប៉ុន្តែការបំពុលបរិយាកាស ក៏ជាកត្តាហានិភ័យមួយផងដែរ។ ប្រជាជនដែលរស់នៅក្នុងតំបន់ ដែលមានខ្យល់អាកាសបរិសុទ្ធតិចតួច ហាក់ដូចជាងាយកើតមានជំងឺមហារីកសួត ជាងអ្នកដែលរស់នៅក្នុងបរិស្ថានល្អ៕

មតិយោបល់