អាហ្វហ្គានីស្ថានៈ តាមមន្ត្រីមូលដ្ឋាន នៅសៅរិ៍នេះ បានឲ្យដឹងថា សកម្មប្រយុទ្ធតាលីបង់ស្លៀកពាក់ជាទាហាន បន្លំចូលទៅក្នុងបន្ទាយយោធាមួយ រួចធ្វើការបាញ់រះ បណ្ដាលឲ្យស្លាប់ទាហាន ១៤០ នាក់ និងរាប់រយនាក់ទៀត រងរបួស កាលពីថ្ងៃម្សិលមិញ ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។
ឆាកប្រយុទ្ធគ្នា បានចាប់ផ្តើមកើតឡើង ចេញពីវិហារសាសនាមួយ នៅជិតទីក្រុង Mazar e Sharif ក្នុងខេត្ត Balkh។
ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ និងរបួសខាងលើ ក្រុមមន្រ្តីក្នុងប្រទេស បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយសារខាងរដ្ឋាភិបាល មិនទាន់បានចេញផ្សាយតួលេខនេះ ជាផ្លូវការនៅទ្បើយទេ។
សូមជំរាបថា នៅក្នុងហេតុការណ៍នេះ ពួកសកម្មប្រយុទ្ធតាលីបង់ បានបើករថយន្តយោធា ចូលបន្ទាយទាហាន បន្ទាប់មកក៏ធ្វើការបាញ់រះ អំទ្បុងពេលពួកទាហាន កំពុងទទួលទានអាហារពេលល្ងាច៕
មតិយោបល់