ថ្លើម និងខួរក្បាលរបស់អ្នក នឹងមានដំណើរការល្អឡើងវិញ ប្រសិនបើអាចអនុវត្តវិធីបុរាណ តែមានប្រសិទ្ធភាពខ្ពស់មួយនេះ។ រមៀត គឺជាផ្នែកមួយនៃគ្រឿងទេស ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង សម្រាប់បន្ថែមទៅក្នុងម្ហូបអាហាររបស់ជនជាតិអាស៊ី។ ម្យ៉ាងទៀតវាមានគុណប្រយោជន៍យ៉ាងខ្លាំង ចំពោះសុខភាពរបស់មនុស្ស។
ជាក់ស្តែង រមៀតត្រូវបានគេប្រើជាទូទៅដើម្បីព្យាបាលជំងឺថ្លើម ព្រោះវាមានឥទ្ធិពលក្នុងការប្រឆាំង នឹងការរលាក និងប្រឆាំងអុកស៊ីតកម្មក្នុងខ្លួនមនុស្ស ហើយវាអាចជួយកាត់បន្ថយបញ្ហាក្រិនថ្លើម ជាតិដែកហួសកម្រិច ជាតិពុលខ្ពស់ និងជំងឺថ្លើមផ្សេងៗទៀត។ ជាពិសេស រុក្ខជាតិពណ៌លឿងមួយនេះ អាចការពារថ្លើមពីជំងឺមហារីកយ៉ាងខ្លាំងពូកែផងដែរ។
ការសិក្សាថ្មីមួយទៀត បានរកឃើញថារមៀត អាចធ្វើអោយប្រសើរឡើងនូវមុខងាររបស់ខួរក្បាល ព្រោះសារជាតិពណ៌លឿងរបស់វា អាចរារាំងការកើនឡើង នៃកំណកប្រូតេអ៊ីនមិនល្អ ដែលជាមូលហេតុចម្បងនៃការភ្លេចភ្លាំងរបស់មនុស្ស ហើយវាក៏អាចព្យាបាលជំងឺធ្លាក់ទឹកចិត្ត។
ខាងក្រោមនេះជាវិធីងាយៗ ដែលអាចធ្វើឲ្យរមៀត ក្លាយជាឱសថព្យាបាលជំងឺ៖
ធាតុផ្សំ៖
- ម្សៅរមៀត ១/៤ស្លាបព្រាកាហ្វេ
- ទឹក ១-២ពែង
របៀបធ្វើ៖
- ដាំទឹកឲ្យពុះ រួចដាក់ម្សៅរមៀត
- រម្ងាស់ឲ្យបាន ១០នាទី
- បន្ទាប់មកទុកឲ្យត្រជាក់បន្តិច ដើម្បីពិសារ
លោកអ្នកអាចទទួលទានល្បាយនេះ ជារៀងរាល់ថ្ងៃរហូតទល់តែមានថាស្រួសខ្លួន មានការចងចាំល្អជាមុន ឬពិនិត្យឈាមឃើញថាថ្លើមរបស់អ្នកមានសភាពប្រសើរឡើង។ ទោះជាយ៉ាងណា លោកអ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថាអ្នកមានប្រតិកម្មជារមៀតឬទេ៕
មតិយោបល់