ព័ត៌មានសុខភាព

រកឃើញហើយ! អញ្ចឹងតើបានជាអ្នកកើតមហារីកពោះវៀនធំ

ជំងឺមហារីកពោះវៀនធំ ត្រូវបានគេចាត់ទុកជាជំងឺលំដាប់ទី៥ បន្ទាប់ពីជំងឺសួត ក្រពះ ថ្លើម និងមហារីកសុដន់។ មិនតែប៉ុណ្ណោះ ជំងឺមួយប្រភេទនេះ ត្រូវបានគេរកឃើញថា កំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងបណ្តោលប្រទេសដែលកំពុងតែអភិវឌ្ឍន៍។

បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ដើមហេតុដែលបង្កឲ្យ​កើតជំងឺមហារីកពោះវៀនធំ កើតឡើង​ដោយសារ​តែកត្តាធំៗ​៤យ៉ាង។

អាហារប្រើសារធាតុគីមី
ដោយសារតែចង់ចំណេញប្រាក់ច្រើន ទើបឈ្នួញទុចរិត​មួយចំនួនបានប្រើប្រាស់​សារធាតុគីមីម្យ៉ាង ដែល​អាចរក្សា​សាច់ឲ្យ​នៅស្រស់​បានយូរ។ ក៏ប៉ុន្តែ វាអាចបណ្តោលឲ្យអ្នកបរិភោគកើតជំងឺមហារីក​ពោះវៀនធំ ប្រសិនបើ​ទទួលទាន​សាច់បែប​នេះច្រើនពេក។

អាហារដែលចម្អិនច្រើនសារ
មនុស្សមួយចំនួនចូលចិត្តញ៉ាំអាហារក្រៀមៗដែលអាចទុកបានច្រើនថ្ងៃ ប៉ុន្តែអាហារ​ដែលទុកយូរបែបនេះ​អាចដុះផ្សិត ហើយ​បើទោះជា​អ្នកចម្អិនឡើងវិញក៏នៅតែគ្រោះថ្នាក់ដែរ។ លើសពីនេះទៅទៀត សូម្បីតែអាហារប្រលាក់​អំបិល អាហារ​ដែលសល់​ពីសាច់កែច្នៃ ឬសាច់ក្រក… ត្រូវបានក្រុមអ្នកជំនាញ​ហាមប្រាម​មិនឲ្យទទទួល​ទានច្រើនពេកនោះទេ ព្រោះវា​អាចបង្កឲ្យ​កើតជំងឺមហារីក​ពោះវៀនធំ។

អាហារគ្មានជាតិសរសៃ
សម្រាប់អ្នកដែលទទួលទានជាតិសរសៃច្រើនដូចជា បន្លែ និងផ្លែឈើ អាចជួយកាត់បន្ថយជំងឺមហារីកបាន។ តែផ្ទុយទៅវិញ សម្រាប់អ្នកដែលចូលចិត្ត​ទទួលទានសាច់ ឬខ្លាញ់សត្វ ច្រើនពេក អាចប្រឈម​នឹងជំងឺមហារីកពោះវៀនធំ​ទៅថ្ងៃខាងមុខ។

អាហារក្តៅពេក
មនុស្សភាគច្រើនចូលចិត្តបរិភោគអាហារក្តៅ ព្រោះគិតថាមានរស់ជាតិឆ្ងាញ់។ នេះជាការពិត ប៉ុន្តែអ្នកត្រូវដឹងថា សីតុណ្ហភាពខ្ពស់​ពេក អាចបណ្តោលឲ្យក្រពះ និងបំពង់អាហារ ត្រូវរលាក ហើយប្រសិនបើស្ថានភាព​បែបនេះ​នៅអូសបន្លាយយូរ អាចបង្កឲ្យ​មានដំបៅ និងនាំឲ្យមាន​ជំងឺមហារីក៕

មតិយោបល់