ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានស្ត្រីជាច្រើនបានចាប់អារម្មណ៍ទៅលើការប្រើប្រាស់ស្វាយទុំ ព្រោះវាមានផ្ទុកវីតាមីន សារធាតុចិញ្ចឹម ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអស្ចារ្យបំផុតសម្រាប់ស្បែក និងសក់។ បើយោងតាមគេហទំព័រ boldsky ក៏បានបង្ហាញផងដែរថា ស្វាយទុំពិតជាផ្តល់អត្ថប្រយោជន៍សំខាន់ៗ៩យ៉ាង ចំពោះសុខភាពស្បែកក្បាល និងសរសៃសក់។
១.ចិញ្ចឹម និងថែបំប៉នសរសៃសក់ឲ្យមានសុខភាពល្អ
២.ជម្រុញកំណើនសក់ឲ្យដុះកាន់តែច្រើន
៣.ព្យាបាលបញ្ហាអង្គែលើស្បែកក្បាល
៤.បង្ការសក់ស្កូវមុនអាយុ
៥.ជួយឲ្យសក់ទន់ ហើយភ្លឺរលោង
៦.ជួយជុលបញ្ហាសក់ខូច
៧.បង្ការបញ្ហាជ្រុះសក់
៨.ជួយដោះស្រាយបញ្ហាសក់ជំពាក់ ឬកណ្តាញ់
៩.ទប់ស្កាត់មិនឲ្យមានបញ្ហាសក់ផុយ ងាយបាក់
របៀបប្រើប្រាស់ស្វាយទុំៈ
១.យកស្វាយទុំមួយផ្លែចិតសំបកចេញ រួចចិតយកតែសាច់បានហើយ
២.សូមកិន ឬប្រើស្លាបព្រាសង្កត់ឲ្យក្លាយជាល្បាយ
៣.បន្ទាប់មកលាបនៅលើស្បែកក្បាល និងសក់ឲ្យសព្វល្អ
៤.សូមអនុវត្តរៀងរាល់ពេលល្ងាចជាប្រចាំ ក្នុងមួយសប្តាហ៍យ៉ាងហោចណាស់ ៣ដង។
បន្ទាប់ពីប្រើប្រាស់ផ្លែស្វាយបានរយៈពេល១ខែ អ្នកនឹងសង្កេតឃើញភាពខុសប្លែកនៃសក់ដោយខ្លួនឯង ប៉ុន្តែអ្នកត្រូវព្យាយាមប្រើប្រាស់ឲ្យបានទៀងទាត់៕
មតិយោបល់