ការសិក្សាថ្មីៗនេះបានរកឃើញចម្លើយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការញ៉ាំអាហារដែលសម្បូរខ្លាញ់ច្រើនពេក អាចជំរុញដល់ការវិវត្តនៃកោសិកាមហារីក។ មិនតែប៉ុណ្ណោះបើយោងតាមការចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature បង្ហាញទៀតថា ភាពធាត់លើសទម្ងន់អាចបន្ថែមហានិភ័យនៃជំងឺមហារីកកាន់តែខ្លាំង។
បន្ទាប់ពីការពិសោធន៍ទៅលើសត្វកណ្តុរក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វកណ្តុរដែលស៊ីអាហារសម្បូរជាតិខ្លាញ់ខ្ពស់ ប្រឈមនឹងការដុះដុំសាច់មហារីកខ្លាំងជាងកណ្តុរដែលស៊ីអាហារមានខ្លាញ់ទាប ឬធម្មតា។
ក្រុមអ្នកជំនាញបាននិយាយថា ថ្វីបើការសិក្សាថ្មីនេះត្រូវបានរកនៅលើសត្វកណ្តុរ ប៉ុន្តែមនុស្សគ្រប់រូបក៏គួរតែយកចិត្តទុកដាក់ចំពោះអាហារដែលសម្បូរជាតិខ្លាញ់ ជាពិសេសសម្រាប់អ្នកដែលកើតជំងឺមហារីកស្រាប់។
លោកវេជ្ជបណ្ឌិត Salvador Aznar Benitah បានមានប្រសាសន៍ថា «នេះគឺជាជំហានដំបូង និងជាការរកឃើញដ៏សំខាន់បំផុត ដែលអាចជួយជំរុញដល់ការស្រាវជ្រាវអំពីជំងឺមហារីកឲ្យកាន់តែស៊ីជម្រៅទៅថ្ងៃអនាគត់បន្ថែមទៀត»៕
ប្រភព៖ soha
មតិយោបល់