ការដុះរោមក្លៀកច្រើនមិនត្រឹមតែជារឿងដ៏គួរឲ្យអាម៉ាស់សម្រាប់មនុស្សស្រីនោះទេ វាថែមទាំងអាក្រក់មើលខ្លាំងណាស់។ មូលហេតុនេះហើយ ទើបមនុស្សស្រីមួយចំនួនសម្រេចចិត្តកោរចេញ ឬប្រើដង្កៀបដកតែម្តង ប៉ុន្តែវាអាចបណ្តោលឲ្យមានការឈឺចាប់ ឬអាចរលាកស្បែកថែមទៀត។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ wittyfeed បានបង្ហាញថា ប្រសិនបើសុភាពនារីទាំងឡាយមិនចង់មានបញ្ហាឈឺចាប់ ឬប៉ះពាល់ដល់សុខភាពស្បែក សូមប្រើប្រាស់រូបមន្តដែលផ្សំឡើងពីធម្មជាតិ២យ៉ាង។

ខាងក្រោមនេះ គឺជារូបមន្ត២យ៉ាងដែលមានប្រសិទ្ធភាពកម្ចាត់រោមក្លៀកបានដូចគ្នាៈ
ម្សៅរមៀត និងទឹកដោះគោជូរ
១.អ្នកត្រូវលាយម្សៅរមៀត ជាមួយនឹងទឹកដោះគោជូរ ក្នុងបរិមាណស្មើគ្នា (បើមួយស្លាបព្រាគឺមួយស្លាបព្រាស្មើ)។
២.បន្ទាប់ពីកូរឲ្យក្លាយទៅជាល្បាយតែមួយហើយ អ្នកត្រូវលាបនៅក្រោមក្លៀក។
៣.សូមរងចាំរហូតដល់ស្ងួតទើបបកចេញ ហើយលាងសម្អាតជាមួយនឹងទឹកធម្មតាតាមក្រោយ។

ម្សៅរមៀត និងល្ហុងទុំ
១.ប្រើល្ហុងទុំ លាយជាមួយនឹងសម្សៅរមៀត ១ស្លាបព្រាដូចគ្នា ហើយកូរឲ្យក្លាយទៅជាល្បាយតែមួយ។
២.ប្រើល្បាយនេះ ម៉ាស្សាក្រោមក្លៀករយៈពេល ១៥ទៅ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៣.ប្រសិនបើស្បែករបស់អ្នកស្ងួតខ្លាំង សូមបន្ថែមទឹកឃ្មុំ ឬទឹកដោះគោជូរកន្លះស្លាបព្រាកាហ្វេចូលផងដែរ។

សូមព្យាយាមប្រើរូបមន្តខាងលើនេះរៀងរាល់ល្ងាចជាប្រចាំ រោមក្លៀកនឹងជ្រុះបន្តិចម្តងៗរហូតទាល់តែអស់ ហើយស្បែកមានសុខភាពល្អថែមទៀត៕
មតិយោបល់