ព័ត៌មានសុខភាព

វិធីជួយជំរុញឲ្យស្ត្រីឆាប់មានផ្ទៃពោះ

ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចមានស្ត្រីច្រើនណាស់ដែលព្យាយាមចង់បានកូន ប៉ុន្តែក្នុងចំណោមពួកគេមានមនុស្សស្រីមួយចំនួនមិនអាចធ្វើបានឡើយ។ ទោះជាយ៉ាងណាកុំទាន់អស់សង្ឈឹម ហើយមុននឹងឈានដល់ដំណាក់កាលរកជំនួយពីគ្រូពេទ្យ អ្នកគួរតែសាកល្បងវិធីសាស្ត្រទាំង ១០ ចំណុចនេះសិន។

របបអាហារ និងសារធាតុចិញ្ចឹម

ប្រព័ន្ធបង្កកំណើតរបស់អ្នកត្រូវការរបបអាហារដែលមានសមតុល្យ ដើម្បីត្រៀមនឹងមានផ្ទៃពោះ។ ការទទួលទានប្រភេទអាហារដូចជា៖ សណ្តែកបណ្តុះ, សណ្តែកបារាំង និងទឹកដោះគោជាជម្រើសដ៏ប្រសើរបំផុត អាចបង្កើនឱកាសច្រើនដល់ការមានកូន។ ម្យ៉ាងវិញទៀត ការទទួលទានអាហារមានជាតិជូរអាចនឹងបង្កើនជាតិជូរនៅក្នុងស្លេស្ម កស្បូន និងបំផ្លាញមេជីវិត ដូច្នេះប្រភេទអាហារ និងភេសជ្ជៈដូចជា តែ និងសាច់ក្រហមគួរតែជៀសវាង។

អាហារផ្គត់ផ្គង់

ការបន្ថែមនូវវីតាមីនច្រើនទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកជារឿងមួយដ៏ល្អ ប្រសិនបើអ្នកកំពុងព្យាយាមចង់បានកូន។ អាហារផ្គត់ផ្គង់អាហារត្រូវតែមានផ្ទុកនូវអាស៊ីតហ្វូលិច (វីតាមីន) ដែលជួយការពារពីបញ្ហាប្រព័ន្ធប្រសាទ ហើយអ្នកគួរតែបន្តទទួលទានវា នៅពេលអ្នកមានផ្ទៃពោះ ដើម្បីទទួលបាននូវសារធាតុចិញ្ចឹមតាមតម្រូវការ។

ទៅពិនិត្យសុខភាព

នៅពេលអ្នកកំពុងតែព្យាយាមចង់មានផ្ទៃពោះ អ្នកគួរទៅពេទ្យដើម្បីពិនិត្យមើល ព្រោះអាចបណ្តាលមកពីបញ្ហាណាមួយ ហើយក៏គួរប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត ប្រសិនបើការប្រើប្រាស់ថ្នាំអាចប៉ះពាល់ដល់ការមានផ្ទៃពោះ។

. រួមភេទឲ្យបានទៀងទាត់

ពិតប្រាកដណាស់ ការរួមភេទបានទៀងទាត់អាចមានឱកាសច្រើននឹងមានផ្ទៃពោះ។ គួររួមភេទឲ្យបានជារៀងរាល់ថ្ងៃ មិនចាំបាច់រង់ចាំថ្ងៃបញ្ចេញអូវុលឡើយ។

. គិតដល់ក្បាច់ដែលត្រឹមត្រូវ

មនុស្សជាច្រើនជឿថា ការប្រើក្បាច់ត្រឹមត្រូវអាចធ្វើឲ្យមានផ្ទៃពោះបាន។ ឧទាហរណ៏៖ ក្បាច់បុរសនៅពីលើ អាចធ្វើឲ្យមេជីវិតចូលទៅក្នុងកស្បូន, បង្កើនដល់ការបង្កកំណើត។

សិក្សាពីវដ្តរដូវខ្លួនឯង

វដ្តរដូវជាគន្លឹះដែលធ្វើឲ្យមានផ្ទៃពោះ ប្រសិនបើរដូវមិនទៀងទាត់អ្នកមិនអាចមានផ្ទៃពោះបានឡើយ។ អ្នកត្រូវដឹងឲ្យច្បាស់ពីសីតុណ្ហភាព ដោយប្រើទែម៉ូម៉ែត្រ ដូច្នេះអ្នកអាចដឹងថា នៅពេលណាអ្នកនឹងបញ្ចេញអូវុល។ យល់ល្អគួរគូសតារាងវដ្តរដូវរបស់អ្នក ដើម្បីព្យាករណ៏មើលថ្ងៃបញ្ចេញអូវុលរបស់អ្នក។

ជៀសវាងទទួលទានកាហ្វេ, ជក់បារី, ជាតិស្រវឹង និងថ្នាំញៀន

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ជាតិកាហ្វេអ៊ីនអាចប៉ះពាល់ការមានផ្ទៃពោះ ដូច្នេះអ្នកគួរជៀសវាងការទទួលទានភេសជ្ជៈ និងអាហារសម្បូរជាតិកាហ្វេអ៊ីន។ ការជក់បារី, ទទួលទានជាតិស្រវឹង ឬថ្នាំញៀនក៏អាចប៉ះពាល់ដល់ការមានផ្ទៃពោះដែរ។

ធ្វើលំហាត់ប្រាណ និងរក្សាទម្ងន់របស់អ្នកឲ្យបានល្អ

ការធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ និងរក្សារាងឲ្យបានល្អអាចជួយបង្កើនដល់ការមានកូនរបស់អ្នក និងជួយដល់ការរំលាយជាតិខ្លាញ់។ ស្ត្រីដែលលើសទម្ងន់មានកម្រិតអ័រម៉ូនអឺសស្ត្រូសែនខ្ពស់ ដែលជាលទ្ធផលបញ្ចេញអូវុលមិនទៀងទាត់ ឬមិនបញ្ចេញអូវុលតែម្តង។

ម្យ៉ាងវិញទៀត ការធ្វើលំហាត់ប្រាណខ្លាំងពេក និងឡើងទម្ងន់ច្រើនអាចបណ្តាលឲ្យគ្មានកូន និងអសមតុល្យអ័រម៉ូន។

កាត់បន្ថយភាពតានតឹង

អារម្មណ៍ត្រេកត្រអាលក្នុងពេលរួមភេទកាន់តែខ្លាំង ភាពតានតឹងនឹងកាន់តែតិច។ ភាពតានតឹងបានរារាំងដល់ការបញ្ចេញអូវុល ហើយក៏អាចធ្វើឲ្យអ្នកគ្មានវដ្តរដូវ ធ្វើឲ្យពិបាកនឹងព្យាករណ៏ថ្ងៃបញ្ចេញអូវុល៕

get pregnant

មតិយោបល់