បញ្ហាប្រេះកែងជើងអាចកើតមានចំពោះមនុស្សជំទង់ឡើងទៅ ជាពិសេសមនុស្សវ័យកណ្តាល ដែលធ្វើឲ្យអ្នកជួបប្រទះបញ្ហានេះ ប្រាកដជាមានភាពមិនពេញចិត្តចំពោះកែងរបស់ខ្លួនឯងនៅពេលដោះស្បែកម្តងៗ។ លើសពីនេះទៅទៀត នៅពេលអ្នកបណ្តោយបញ្ហាកាន់តែធ្ងន់ធ្ងរ វានឹងធ្វើឲ្យមានការឈឺចាប់ និងអាចឆ្លងមេរោគទៀតផង។

លោកអ្នកអាចព្យាបាលបញ្ហាប្រេះកែងជើង យ៉ាងឆាប់រហ័ស គឺក្នុងរយៈពេល២ទៅ៣ថ្ងៃប៉ុណ្ណោះ កែវជើងរបស់អ្នកនឹងមើលទៅស្រស់ស្អាតជាថ្មីម្តងទៀត តាមរយៈពេលរូបមន្តដែលគេហទំព័រ justnaturallife បាននែនាំដូចខាងក្រោម៖
គ្រឿងផ្សំ៖
- ទៀន ដែលកោសហើយ ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ៖
- យកទៀន និងប្រេងឆា ដាក់ក្នុងចានក្រឡូមមួយ
- ចាក់ទឹកក្តៅដែលទើបដាំពុះ មួយពែងកាហ្វេ (តូមល្មម)
- កូរវាឲ្យសព្វ ក្លាយជាល្បាយតែមួយ រួចទុកឲ្យត្រជាក់
- យកល្បាយនេះ មកលាបនៅកន្លែងដែលប្រេះ រួមពាក់ស្រោមជើង៕
មតិយោបល់