ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិចមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ បានឆ្លងទន្លេនៅតាមដងផ្លូវ។
ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២៧១ កែងនឹងផ្លូវលេខ ១០៩ ក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ស្ត្រីដែលឆ្លងទន្លេខាងលើមានឈ្មោះ សោម ស្រីអូន កើតបានកូនប្រុសម្នាក់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមនុស្សប្រុសស្រីទាំង២នាក់ប្តីប្រពន្ធ បាននាំគ្នាជិះកង់បីមួយគ្រឿងតាមបណ្តោយផ្លូវ២៧១ លុះដល់ចំណុចផ្លូវ១០៩ ដោយសារតែស្ត្រីខាងលើឈឺពោះខ្លាំងពេក គាត់ក៏បានដាក់ស្ត្រីខាងលើចុះ ខណៈនោះស្រាប់តែស្ត្រីខាងលើឈឺពោះឆ្លងទន្លេបានកូនម្នាក់ដោយខ្លួនឯងទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ហៅរថយន្តសាមុយ និងក្រុមគ្រូពេទ្យចុះមកជួយសង្គ្រោះបឋម និងស្ត្រីខាងលើ យកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រផងដែរ៕
https://youtu.be/pYaozPlgBPs
មតិយោបល់