ព័ត៌មានសុខភាព

ឈប់ទៅ! ទម្លាប់ញិចមុន ខាំក្រចក កេះអាចម៍ច្រមុះ អង្គុយគងទាក់ខ្លា… ប៉ះពាល់សុខភាពយ៉ាងខ្លាំង

នៅក្នុងការរស់នៅប្រចាំរបស់មនុស្សម្នាក់ តែងតែមានទម្លាប់មួយចំនួនដែលលោកអ្នកប្រព្រឹត្តរាល់ថ្ងៃ ដោយមិនដឹងខ្លួន ដែលមើលទៅហាក់ដូចជាគ្មានការបង្កគ្រោះថ្នាក់អ្វីសោះ ប៉ុន្តែពួកវាអាចធ្វើឲ្យអ្នកឆ្លងមេរោគ និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ សូមពិនិត្យមើលទម្លាប់ទាំង ៤យ៉ាងដូចខាងក្រោមនេះ ដែលមើលទៅសាមញ្ញៗសោះ​ តែតែបង្កបញ្ហាទៅវិញ៖

១.ខាំក្រចក
ក្រចករបស់អ្នក ប្រហែលជាមិនអាចតែងតែស្អាតនោះទេ ដូច្នេះនៅពេលដែលអ្នកខាំក្រចកខ្លួនឯង វាអនុញ្ញាតឱ្យមេរោគដែកពួនក្រោមក្រចកដៃ ឆ្លងចូលក្នុងរាងកាយរបស់អ្នកបានយ៉ាងងាយស្រួល ហើយបង្កជំងឺជាច្រើនដោយមិនដឹងខ្លួន។

២.ញិចមុន ឬកេះអាចម៍ច្រមុះ
ការប្រើម្រាមដៃទៅញិចមុន ឬយកចង្អុលដៃទៅកេះអាចម៍ច្រមុះ ក៏អាចជាទម្លាប់របស់មនុស្សចំនួន ដែលធ្វើឲ្យមេរោគ និងបាក់តេរីមកតោងជាប់នឹងដៃរបស់អ្នក ហើយអាចឆ្លងចូលក្នុងរាងកាយ នៅពេលដែលអ្នកចាប់កាន់ចំណីអាហារណាមួយ។

៣.អង្គុយគងទាក់ខ្លា
ការសិក្សាបានបង្ហាញថា ការអង្គុយដោយយកជើងម្ខាងទៅគងលើជើងម្ខាងទៀត ឬហៅថាអង្គុយគងទាក់ខ្លា អាចធ្វើឲ្យសរសៃឈាមមានដំណើរការយឺងយាវ ហើយបង្កជាជំងឺលើសឈាម និងខូចសរសៃប្រសាទថែមទៀតផង។

៤.គេង យកខ្នើយ ឬភួយគ្របក្បាល
ការគេង ដោយមានទម្លាប់យកខ្នើយ ឬភួយមកគ្របក្បាល អាចធ្វើឲ្យកើនឡើងនៃកាបូនឌីអុកស៊ីតក្នុងខ្លួន និងកាត់បន្ថយការទទួលទានអុកស៊ីសែន ដែលអាចបង្កអន្តរាយដល់ខួរក្បាល យ៉ាងធ្ងន់ធ្ងរ៕

មតិយោបល់