ព័ត៌មានកីឡា

Bastia រងពិន័យ ២ប្រកួត

ក្រុម Bastia ដែលកំពុងតែប្រកបអាជីពនៅលីគកំពូលរបស់បារាំង League 1​ ត្រូវបានFIFA ពិន័យមិនឲ្យប្រកួតចំនួន ២ប្រកួត បន្ទាប់ពីមានអំពើហិង្សា ក្នុងការប្រកួតជាមួយ Lyon។

ការប្រកួតរវាងក្រុម Bastia និង Lyon តាំងពីថ្ងៃទី ១៦​មេសាកន្លងមក នៅពុំទាន់ដាច់ស្រេចបញ្ហានៅឡើយទេ ខណៈ FIFA បានពិន័យក្លឹប Bastia ចំនួន ២ប្រកួត។ វិវាទ រវាងក្រុមទាំង២​បាននាំឲ្យកើតមាននូវអំពើ​ហិង្សាយ៉ាងធ្ងន់ធ្ងរមួយ ខណៈអ្នកចាំទី Lyon​, Anthony Lopez​ត្រូវបានចោមរោមពីសំណាក់កីឡាកររបស់ Bastia។

ក្នុងនោះដែរ​ ក៏មានការចាប់ខ្លួនមនុស្ស ១១នាក់ និងការពិន័យយ៉ាងធ្ងន់ធ្ងរដល់ Anthony Agostini នាយកប្រតិបត្តិក្លឹប Bastia រយៈពេល ៤ខែផងដែរ៕

មតិយោបល់