តើសុភាពនារីទាំងឡាយកំពុងតែជួបបញ្ហាប្រេះបបូរមាត់មែនទេ? តើពេលប្រេះបបូរមាត់ម្តងៗធ្វើឲ្យអ្នកមានការឈឺចាប់មែនទេ? ឈប់បារម្ភទៀតទៅ បញ្ហាមួយនេះអាចដោះស្រាយបាន ដោយប្រើវិធីសាមញ្ញៗតែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជាវិធីបែបធម្មជាតិ៣យ៉ាង ដែលអាចជួយដោះស្រាយបញ្ហាប្រេះបបូរមាត់យ៉ាងមានប្រសិទ្ធភាពៈ
១.ស្ករស និងទឹកឃ្មុំ
លាយ ស្ករស មួយស្លាបព្រាបាយជាមួយនឹង ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេឲ្យសព្វល្អ។ បន្ទាប់មកលាបលើបបូរមាត់របស់អ្នករយៈពេល២នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ វិធីសាស្ត្រនេះ អាចជួយកម្ចាត់កោសិកាចាស់ដែលងាប់នៅលើបបូរមាត់ ហើយបង្កើតកោសិកាថ្មីឡើងវិញយ៉ាងឆាប់រហ័ស។
២.ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ
ប្រើសាច់ប្រទាលកន្ទុយក្រពើ ចំនួនមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ។ បន្ទាប់មក អ្នកត្រូវយកទៅក្លាសេឲ្យកក ទើបអនុវត្តនៅលើបបូរមាត់មុនពេលចូលគេង ហើយមិនចាំបាច់លាងសម្អាតចេញឡើយ។
៣.ប្រេងដូង
អ្នកត្រូវយកប្រេងដូងទៅក្លាសេឲ្យក្លាយជាទឹកកកប៉ុនៗមេដៃ រួចយកមកម៉ាស្សាលើបបូរមាត់នៅពេលព្រឹកព្រលឹម និងមុនពេលចូលគេង។ វីធីមួយនេះអាចជួយព្យាបាលបញ្ហាប្រេះបបូរមាត់ឲ្យឆាប់ជា ហើយជួយរក្សាសំណើមបបូរមាត់បានពេញមួយថ្ងៃថែមទៀត។
វិធីទាំង៣យ៉ាងនៅខាងលើនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរប្រសិនបើគិតថា ងាយស្រួលសម្រាប់អ្នក ព្រោះវាមានប្រសិទ្ធភាពដូចគ្នា៕
មតិយោបល់