ព័ត៌មានសុខភាព

រូបមន្ត២យ៉ាង ជួយឲ្យផ្ទៃមុខរលោងស្អាតដូចប្រាថ្នា

ទឹកឃ្មុំ គឺជាអាហារមួយប្រភេទដែលគេទទួលស្គាល់ពេញពិភពលោកថា ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្រៃសម្រាប់សុខភាព រួមទាំងព្យាបាលបញ្ហាសម្រស់ផងដែរ។ ជាពិសេស ទឹកឃ្មុំ មានផ្ទុកវីតាមីន សារធាតុរ៉ែ និងសារធាតុសកម្ម ជាច្រើនទៀត ដែលអាចជួយកម្ចាត់រាល់បញ្ហាផ្សេងៗនៅលើផ្ទៃស្បែក និងផ្តល់សំណើមដល់ស្បែកជានិច្ច។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រ២យ៉ាងក្នុងការកែខៃបញ្ហាសម្រស់ ឲ្យប្រែជាស្រស់ស្អាតឡើងវិញសមដូចបំណង៖

១.សម្រាប់ធ្វើឲ្យស្បែកស និងកម្ចាត់រង្វង់ភ្នែកខ្មៅ
ធាតុផ្សំៈ ទឹកឃ្មុំកន្លះស្លាបព្រាបាយ ទឹកក្រូចឆ្មារ១ស្លាបព្រាបាយ ទឹកដោះគោយ៉ាអួ១ស្លាបព្រាបាយ។
របៀបអនុវត្តៈ លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ បន្ទាប់មកលាបនៅលើស្បែកយ៉ាងហោចណាស់ ២០នាទីទើបលាងសម្អាតចេញជាមួយទឹកធម្មតា។ សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច មួយសប្តាហ៍ឲ្យបាន ៣ដង។

២.កម្ចាត់ស្នាមបន្សល់ពីការកើតមុន
ធាតុផ្សំៈ ទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ១ស្លាបព្រាបយ ទឹកដោះគោយ៉ាអួ១ស្លាបព្រាបាយ និងម្សៅស្រូវសាឡី១ស្លាបព្រាបាយ។
របៀបអនុវត្តៈ លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យរលាយសាច់មួយ បន្ទាប់មកអនុវត្តនៅលើផ្ទៃមុខ ១០នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។ សូមអនុវត្តជារៀងរាល់ពេលល្ងាចជាប្រចាំ មួយសប្តាហ៍៣ដង វានឹងជួយកាត់បន្ថយការរលាក ស្លាកស្នាមបន្សល់ពីការកើតមុន និងជួយព្យាបាលឲ្យផ្ទៃមុខម៉ដ្ឋរលោង៕

ប្រភពៈ brightside

មតិយោបល់