បច្ចុប្បន្ននេះមានស្រីៗមួយចំនួនចូលចិត្តស្លៀកខោទ្រនាប់ដែលមានខ្សែតូចៗ ហើយបិទបាំងតែមួយប្រឡោះខាងមុខប៉ុណ្ណោះ។ ប៉ុន្តែការស្លៀកបែបនេះពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់រាងកាយ។
អ្នកជំនាញរោគស្ត្រីជាច្រើនបានអះអាងថា ប្រភេទនៃខោទ្រនាប់ដែលមានខ្សែតូច ហើយបិទបាំងតែផ្នែកខាងមុខអាចបង្កើនបាក់តេរីកាន់តែច្រើន។ បើយោងតាមការស្រាវជ្រាវនៅសាលកវិទ្យាល័យ កូឡុំប៊ឺ បានបង្ហាញថា ការស្លៀកខោប្រភេទនេះធ្វើឲ្យបាក់តេរីជ្រៀតចូលតំបន់ឯកជនយ៉ាងងាយស្រួល។
មនុស្សស្រីដែលស្លៀកខោប្រភេទនេះត្រូវបានគេទទួលស្គាល់ថា ពិតជាងាយស្រួលបំលាសទីទៅមុខទៅក្រោយយ៉ាងងាយស្រួល ប៉ុន្តែការផ្ទេរបាក់តេរីទៅកាន់តំបន់ឯកជន និងប្លោកនោមក៏ងាយស្រួលដូចគ្នាដែរ។
ប្រសិនបើការឆ្លងមេរោគកើតឡើង អ្នកត្រូវឈប់ស្លៀកខោប្រភេទនេះ ហើយជំនួសដោយខោក្នុងធម្មតារហូតដល់ជាសះស្បើយ។
បើយោងតាមលោក Lei Milhayser ជាសាស្ត្រាចារ្យនៅសាលកវិទ្យាល័យ Stanford បានបង្ហាញដែរថា ការស្លៀកខោទ្រាប់ដែលមានសាច់ត្រណាត់តិចពេក អាចបង្កឲ្យឆ្លងមេរោគសើរស្បែក។
ក្រៅពីហានិភ័យទាំងនេះ អ្នកត្រូវដឹងថា ខោទ្រនាប់ដែលផលិតពីសម្ភារប្លាស្ទិចអាចនាំឲ្យបែកញើសក្នុងតំបន់សម្ងាត់ ជាឱកាសដ៏ល្អសម្រាប់ពពួកបាក់តេរី៕
មតិយោបល់