តាមធម្មតាអ្នកដែលកើត ជំងឺទឹកនោមផ្អែម ច្បាស់ជាមានសុខភាពមិនសូវប្រក្រតី ហើយពិបាកនឹងរកថ្នាំព្យាបាលខ្លាំងណាស់។ ក៏ប៉ុន្តែបើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ស្ត្រីម្នាក់ដែលរស់នៅ សហរដ្ឋអាមេរិក បានកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ តាំងពីនាងមានផ្ទៃពោះលើកដំបូងមកម្ល៉ះ ហើយក្នុងរយៈពេល ២៥ឆ្នាំ នាងអាចរស់នៅជាមួយ ជំងឺទឹកនោមផ្អែម យ៉ាងមានសុខភាពល្អ។ តើមកពីមូលហេតុអ្វីទៅ? នេះដោយសារតែនាងបានអនុវត្តតាមទម្លាប់សាមញ្ញៗ៤ចំណុច។
១.រៀនដកដង្ហើម
ការរៀនដកដង្ហើមឲ្យបានជ្រៅៗ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយបំបាត់ភាពស្ត្រេស ដែលជាដើមហេតុបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ម្យ៉ាងវិញទៀតការដកដង្ហើមបានត្រឹមត្រូវ អាចជួយឲ្យអ្នកទទួលទានអុកស៊ីសែនចាំបាច់សម្រាប់មុខងារខួរក្បាល និងគ្រប់គ្រងសរីរាង្គទាំងមូល។
២.ផ្លាស់ប្តូររបបអាហារ
សូមតមប្រភេទម្សៅដូចជា ស្រូសាលី អង្ករ ដំឡូង… ពីព្រោះការបរិភោគម្សៅដែលផលិតចេញពីវត្ថុធាតុដើមទាំងនេះច្រើនពេក អាចបណ្តោលឲ្យជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងកាន់តែខ្ពស់។
៣.ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណ គឺជាចំណែកមួយដ៏សំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ លំហាត់ប្រាណដែលល្អបំផុត គឺការដើរ ឬរត់យឺតៗ ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យមានតុល្យភាព។ ជាពិសេសក្នុងមួយថ្ងៃ អ្នកត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានរយៈពេល ៣០នាទី។ ក្រុមអ្នកវិទ្យាសាស្ត្រ ហ្វាំងឡង់ បានបង្ហាញថា អ្នកដែលធ្វើលំហាត់ប្រាណ ៣៥នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយនិភ័យនៃ ជំងឺទឹកនោមផ្អែម រហូតដល់ទៅ៨០ភាគរយ។
៤.ប្រយ័ត្នចំពោះការប្រើថ្នាំ
ការប្រើប្រាស់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែនបានត្រឹមត្រូវ គឺជារឿងមួយដ៏ចាំបាច់បំផុត។ ក៏ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា ពេលលេបថ្នាំនេះទៅធ្វើឲ្យអ័រម៉ូនមានការប្រែប្រួល កុំនៅស្ទាក់ស្ទើរ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម ព្រោះមានតែអ្នកជំនាញទេ ដែលដឹងថា ត្រូវដោះស្រាយតាមវិធីណាទើបល្អសម្រាប់អ្នកជំងឺ៕
មតិយោបល់