ខួរក្បាល គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃរាងកាយ ហើយវាមានតួនាទីគ្រប់គ្រងរាល់សកម្មភាពទាំងអស់ដែលកើតឡើងនៅលើរាងកាយ។ ប៉ុន្តែមានទម្លាប់មួយចំនួនដែលអ្នកធ្វើរាល់ថ្ងៃអាចប៉ះពាល់ធ្ងន់ធ្ងរមុខងារដល់ខួរក្បាល តែមនុស្សភាគច្រើនមិនដឹងខ្លួនឡើយ។ ដូច្នេះ ដើម្បីថែរក្សាខួរក្បាលឲ្យមានសុខភាពល្អ អ្នកគួរតែកាត់បន្ថយទម្លាប់៥ចំណុចនេះឲ្យបាន។

១.គេងតិច
ការទទួលទានដំណេកបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខួរក្បាល ជាពិសេសមុខងារចង់ចាំ និងការបញ្ចេញជាតិពុល។ តែប្រសិនបើអ្នកទម្លាប់គេងមិនបានគ្រប់គ្រាន់ទេនោះ ការចង់ចាំនឹងចុះខ្សោយ ចំណែកឯជាតិពុលក៏ប្រមូលផ្តុំកាន់តែច្រើនទៅៗ ដែលអាចបង្កទៅជាជំងឺផ្សេងៗ។
២.លេងទូរស័ព្ទដៃច្រើនពេក
ជាតិវិទ្យុសកម្មដែលបញ្ចេញពីទូរស័ព្ទដៃទំនើបៗ ត្រូវបានគេទទួលស្គាល់ថា អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សុខភាព។ ជាតិវិទ្យុសកម្មនេះ អាចបង្កឲ្យមានបញ្ហាការគិត កើតជំងឺឈឺក្បាល ដុះដុំសាច់ក្នុងខួរក្បាល ឬមហារីកខួរក្បាលថែមទៀត។
៣.ខំធ្វើការទាំងខ្លួនកំពុងឈឺ
ក្នុងអំឡុងពេលនេះ រាងកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលធ្វើឲ្យមានភាពលំបាក់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ។ ដូច្នេះ ប្រសិនបើអ្នកនៅតែបង្ខំធ្វើការទាំងបែបនេះទៀត មិនត្រឹមតែជំងឺមិនងាយជានោះទេ សូម្បីតែមុខងារខួរក្បាលក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ។
៤.ទទួលទានអាហារផ្អែម
ការទទួលទានអាហារដែលមានជាតិផ្អែមច្រើនពេក អាចបង្កឲ្យមានបញ្ហាកោសិកា ជាលិកា និងសរីរាង្គនៅក្នុងរាងកាយ ដូចជាប្រព័ន្ធប្រសាទកណ្តោលជាដើម។ លើសពីនេះទៅទៀត តាមការស្រាវជ្រាវជាច្រើនក៏បានបង្ហាញដែរថា ការទទួលទានជាតិស្ករច្រើនហួសហេតុពេក អ្នកនឹងកើតជំងឺភ្លេចភ្លាំង។
៥.អផ្សុក
ភាពអផ្សុក ធ្វើឲ្យខួរក្បាលខ្វះសកម្មភាពរំញោច នេះក៏ជាមូលហេតុមួយទៀតដែលបណ្តោលឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ។ ប្រសិនបើភាពអផ្សុកចេះតែអូសបន្លាយយូរទៅ ការចង់ចាំរបស់អ្នកនឹងត្រូវចុះខ្សោយបន្តិចម្តងៗ រហូតមានបញ្ហាធ្ងន់ធ្ងរកើតឡើង។
ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យខួរក្បាលជៀសផុតពីបញ្ហាបាត់បង់ការចង់ចាំ ឬកើតជំងឺផ្សេងៗ សូមព្យាយាមកែទម្លាប់ទាំង៥ចំណុចខាងលើនេះឲ្យបាន៕
ប្រភពៈ boldsky
មតិយោបល់