ព័ត៌មានកីឡា

Cavani ឈ្នះពាន League 1 Player of the Year

ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edin Cavani របស់ក្រុម Paris Saint Germain សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឈ្នះពានរង្វាន់ League 1 Player of the Year នៅរដូវកាលនេះ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញនូវទម្រង់លេងយ៉ាងល្អតាមរយ:ការស៊ុតបាល់បញ្ចូលទី ៣៥គ្រាប់ នៅរដូវកាលនេះ គិតតែនៅក្នុង League 1​ របស់បារាំងប៉ុណ្ណោះ ការប្រជែងឈ្នះពានរង្វាន់នេះដែរ គឺ Cavani បានទទួលសម្លេងឆ្នោតច្រើនជាងគេ ខណះខ្សែបម្រើរបស់ Monaco កីឡាករ Bernado Silva ទទួលបានចំណាត់ថ្នាក់លេខ ២​ និងខ្សែប្រយុទ្ធរបស់ក្រុម​ Lyon កីឡាករ Alexandre Lacasette ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រៅពីនេះ Kylian Mbappe ក៍បានឈ្នះពានកីឡាករវ័យក្មេងដែលល្អជាងគេប្រចាំ League 1​ ផងដែរ។

ថ្វីបើ​ Cavani មិនអាចជួយឲ្យ Paris Saint Germain ឈ្នះពាន League 1ឆ្នាំនេះក្តី តែរូបគេ នៅតែធ្វើឲ្យក្រុមឈ្នះពាន Franch Cup នៅរដូវកាលនេះ។

មតិយោបល់