ខ្លាញ់រុំថ្លើម គឺជាជំងឺមួយប្រភេទ ដែលកើតឡើងដោយសារតែ ការប្រមូលផ្តុំនៃជាតិខ្លាញ់ច្រើនហួសប្រមាណ នៅក្នុងកោសិកានៃថ្លើម។ កត្តាមួយនេះហើយ ដែលធ្វើឲ្យថ្លើមរបស់អ្នកខូច មានការឈឺចាប់ ឬមិនស្រួលនៅផ្នែកខាងស្តាំតំបន់នៃពោះ។
ជំងឺខ្លាញ់រុំថ្លើម អាចកើតមានឡើងដោយសារតែកត្តាធំៗពីរយ៉ាង គឺការទទួលទានគ្រឿងស្រវឹង និងការទទួលទានរបបអាហារគ្មានផាសុខភាព។ ទោះជាយ៉ាងជំងឺខ្លាញ់រុំថ្លើម អាចការពារបាន ក្រៅពីធ្វើលំហាត់ប្រាណជាប្រចាំ អ្នកគួរតែឧស្សាហ៍ ទទួលទានរបបអាហារ ដូចខាងក្រោម៖
១.គ្រាប់ផ្តាឈូករ័ត្ន
គ្រាប់ផ្កាឈូករ័ត្ន មានវីតាមីន E ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចការពារថ្លើម ឲ្យជៀសផុតពីការខូចខាតខ្លាំង។ ម្យ៉ាងវិញទៀត វាមានផ្ទុកជាតិខ្លាញ់ល្អ ដែលជួយលើកកម្ពស់ដល់សុខភាពបេះដូង និងសុខភាពខួរក្បាល។ គ្រាប់ផ្កាឈូករ័ត្ន ក៏សម្បូរទៅដោយវីតាមីន A កាលវីតាមីន C វីតាមីន B6 កាល់ស្យូម ជាតិដែក និងម៉ាញ៉េស្យូម ផងដែរ។
២.ប្រេងអូលីវ
ប្រេងអូលីវ គឺជាប្រេងដែលមានសុវត្ថិភាពបំផុតសម្រាប់សុខភាព ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ ការស្រាវជ្រាវបានរកឃើញថា ប្រេងអូលីវ អាចជួយកាត់បន្ថយការផលិតអង់ហ្ស៊ីមនៃថ្លើម និងគ្រប់គ្រងទម្ងន់ ដើម្បីការពារជំងឺខ្លាញ់ក្នុងថ្លើម។
៣.តែបៃតង
តែបៃតង មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពមនុស្សគ្រប់រូប ជាពិសេស វាអាចជួយកាត់បន្ថយការស្រូបយកជាតិខ្លាញ់ នៅក្នុងថ្លើម។ ការស្រាវជ្រាវបានរកឃើញថា តែបៃតងអាចជួយកាត់បន្ថយការស្កុកជាតិខ្លាញ់ក្នុងថ្លើម និងជួយបង្កើនមុខងារនៃថ្លើមឲ្យដំណើរការបានល្អ។
៤.ផ្លែឈើ
ផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ មានដូចជា ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ឺរ ជាដើម។ ផ្លែប៊ឺរ មានផ្ទុកជាតិខ្លាញ់ និងសារធាតុគីមីពីធម្មជាតិ ដែលអាចជួយកាត់បន្ថយការខូចខាតនៃថ្លើម។
៥.ត្រី
ត្រីមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចជួយឲ្យថ្លើមានសុខភាពល្អ គឺ ត្រីសាម៉ុន ត្រីសាឌីន និងត្រីធូណា។ ពួកវាអាចជួយកាត់បន្ថយការរលាក និងរំលាយខ្លាញ់ក្នុងថ្លើម ដោយសារតែវត្តមាននៃអាស៊ីតខ្លាញ់អូមេហ្គា ៣។ នេះហើយជាមូលហេតុ ដែលអ្នកគួរតែទទួលទានត្រីទាំងនេះ ដើម្បីការពារកុំឲ្យកើតមានជំងឺខ្លាញ់ក្នុងថ្លើម៕
ដកស្រង់ពី៖ boldsky
មតិយោបល់