បរទេស៖ បើយោងតាមក្រុមអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ និងសុខភាពបានបង្ហាញថា មានអាហារ ៤ប្រភេទ ដែលផ្ទុកប៉ារ៉ាស៊ីតច្រើនបំផុត ហើយអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ជាពិសេស ប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន ចំពោះការចម្អិនឲ្យបានត្រឹមត្រូវ ឬបរិភោគទាំងឆៅ។
១. សាច់គោ
អ្នករាល់គ្នាប្រហែលជាដឹងហើយថា ការចម្អិនសាច់គោឆ្អិនខ្លាំងពេក អាចបាត់បង់រសជាតិ ហើយស្វិតថែមទៀត។ ដូច្នេះ មនុស្សភាគច្រើនចូលចិត្តញ៉ាំសាច់គោដែលអាំងនៅជាប់ឈាមតិចៗ ដើម្បីទទួលបានរសជាតិផ្អែមឆ្ងាញ់។
ប៉ុន្តែ បើតាមអ្នកជំនាញសុខភាពបង្ហាញថា ការបរិភោគសាច់គោចម្អិនមិនបានល្អបណ្តោលឲ្យប៉ារ៉ាស៊ីតជាច្រើនឆ្លងចូលទៅក្នុងខ្លួនរបស់អ្នក។ ជាធម្មតាប៉ារ៉ាស៊ីតអាចលូតលាស់ពីប្រវែង ៤ ទៅ ៨ម៉ែត្រ ហើយបង្កគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់សុខភាពអ្នកជំងឺ។
ហេតុនេះហើយ ដើម្បីធានាសុវត្ថិភាព អ្នកគួរតែចម្អិនសាច់គោឲ្យបានឆ្អិនល្អមុននឹងបរិភោគ។
២. អន្ទង់
ដោយសារតែអន្ទង់ គឺជាសត្វមួយប្រភេទដែលរស់នៅបានទាំងក្នុងទឹក នឹងក្នុងភក់ ទើបអំណោយផលដល់ពពួកប៉ារ៉ាស៊ីតឆ្លងចូលទៅក្នុងខ្លួនរបស់វា។ ប្រសិនបើអ្នកបរិភោគអន្ទង់ដែលមិនបានចម្អិនត្រឹមត្រូវ ច្បាស់ជាឆ្លងមេរោគដល់ទៅ ៥០% ព្រោះអន្ទង់ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដែលមានអត្រានៃការឆ្លងមរោគប៉ារ៉ាស៊ីតខ្ពស់បំផុត ជាពិសេសដង្កូវព្រូនមូល។ នៅពេលដែលកូនប៉ារ៉ាស៊ីតដែលចូលទៅក្នុងរាងកាយញាស់ភ្លាម វានឹងធ្វើការរីករាលដាលឡើងទៅដល់ភ្នែកយ៉ាងឆាប់បំផុត ដែលអាចបណ្តោលឲ្យអ្នកជំងឺខ្វាក់ភ្នែកបាន។
ចំណាំ៖ នៅពេលដែលចម្អិនអាហារមួយប្រភេទនេះ អ្នកត្រូវតែចម្អិនក្នុងសីតុណ្ហភាពខ្ពស់ និងរំងាស់ចោលឲ្យបានយូរ មុននឹងធ្វើការបរិភោគ។
៣. បង្កង
ជាធម្មតាបង្កជាសត្វមួយប្រភេទដែស្អាត តែប្រសិនបើវារស់នៅក្នុងបរិស្ថានដែលមានភាពកខ្វក់ ពពួកប៉ារ៉ាស៊ីតនឹងមានឱកាសចូលទៅរស់នៅតាមសំបករបស់វា។ នៅពេលដែលយើងបរិភោគបង្កងដែលចម្អិនមិនបានល្អ ប៉ារ៉ាស៊ីតនឹងឆ្លងចូលទៅក្នុងរាងកាយរបស់យើងបានយ៉ាងលឿន ជាពិសេសសួត។
ប្រសិនបើអ្នកបរិភោគបង្កងចំហ៊ុយ ឬអាំងមិនបានល្អ ប្រឈមនឹងគុណវិបត្តិខ្ពស់បំផុត។ អ្នកដែលឆ្លងមេរោគប៉ារ៉ាស៊ីតនៅក្នុងខ្លួន អាចមានរោគសញ្ញាដូចជា ក្អកឈឺទ្រូង, ក្អកឈាម, ហូរឈាមធ្ងន់ធ្ងរដោយសារតែសួត។
ត្រូវចាំថា ដើម្បីមានសុវត្ថិភាពគួរចម្អិនឲ្យបានហ្មត់ចត់ ហើយមិនត្រូវបរិភោគសំបករបស់វាឡើយ។
៤. ខ្យង
ខ្យងជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សមួយចំនួន ប៉ុន្តែខ្យងមានផ្ទុកប៉ារ៉ាស៊ីតដង្កូវបំពងដែលអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា (Angiostrongylus cantonensis) ដ៏មានគ្រោះថា្នក់បំផុត។ នៅពេលដែលប៉ារ៉ាស៊ីតឆ្លងចូលក្នុងខ្លួនមនុស្ស វាអាចចូលទៅដល់ខួរក្បាល និងបណ្តោលឲ្យមានជំងឺរលាកស្រោមខួរ។
រឿងដល់គួរឲ្យខ្លាចជាងនេះទៅទៀត ខ្យងអាចមានប៉ារ៉ាស៊ីតដង្កូវបំពង់រហូតដល់ ៣០០០ ទៅ ៦០០០ ក្បាល។ ដូច្នេះ អ្នកជំនាញបានណែនាំឲ្យចម្អិនខ្យងឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ។
ក្រុមអ្នកជំនាញបានព្រមានថា គ្រោះថ្នាក់គឺបង្កមកពីការបរិភោគអាហារឆៅ ឬចម្អិនមិនបានល្អ ដូច្នេះអ្នកគួរតែគិតឡើងវិញមុនពេលបរិភោគ៕
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់