ព័ត៌មានកីឡា

Giggs ចង់ឲ្យលោក Jose Mourinho នាំយកកីឡាករ Arsenal ម្នាក់

វិរ:បុរស​របស់ក្រុមបីសាចក្រហម Manchester United អតីតកីឡាករ Ryan Giggs បានទទួចចង់ឲ្យលោក Jose Mourinho ទិញយកខ្សែប្រយុទ្ធ Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal​។

ការស្នើសុំឲ្យបីសាចក្រហម Manchester United ទិញយកខ្សែប្រយុទ្ធ Alexis Sanchez នេះដែរ Ryan Giggs មានបំណងចង់ឲ្យលោក Jose Mourinho ដើរលំនាំតាមលោក Sir Alex Ferguson ជាការពិតណាស់ កាលពីជំនាន់លោក Ferguson បីសាចក្រហម បានទិញខ្សែប្រយុទ្ធ Robin Van Persie ពី Arsenal ដែលបានធ្វើឲ្យ Manchester United រឹងមាំខ្លាំងនៅតំបន់ប្រយុទ្ធ។

នៅខណះពេលនេះ ​Ryan Giggs ចង់ឲ្យលោក Jose Mourinho យកគម្រូតាមវិរ:បុរសរបស់ពួកគេ ក្នុងការទិញយក Alexis Sanchez ពីកាំភ្លើងធំ Arsenal មកពង្រឹងនូវតំបន់ប្រយុទ្ធដែល Manchester United កំពុងមានបញ្ហា។

Ryan Giggs បាននិយាយប្រាប់ Mirror ថា​ ប្រសិនបើ​ Man Utd ទិញ Sanchez មកចូលរួមនៅរដូវកាលក្រោយ នោះក្រុមនឹងខ្លាំងជាងមុន ហើយសម្រាប់ការប្រជែងពាន Premire League នឹងមិនជាបញ្ហាសម្រាប់ Man Utd ឡើយ។

Sanchez នឹងផុតកុងត្រាជាមួយ Arsenal នៅចប់រដូវកាលនេះ ខណះលេចលឺនូវពត៌មានជាច្រើនទាក់ទងនឹងការទៅកាន់ក្លិបថ្មីរបស់គេ។ តើ Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho អាចទិញ Alexis Sanchez ឬក៍យ៉ាងណា?

មតិយោបល់