ព័ត៌មានសុខភាព

មិនចង់មានបញ្ហាចាល់ជាតិអាស៊ីតទៅថ្ងៃក្រោយទៀត គួរធ្វើ៤ចំណុចនេះ

តើអ្នកធ្លាប់ជួបបញ្ហាចាល់ជាតិអាស៊ីតឬទេ? មនុស្សចំនួន៥០ភាគរយ​ដែលរស់នៅ​ក្នុងទឹកដី​សហរដ្ឋអាមេរិក បានទទួលរង​នូវបញ្ហា​សុខភាព​មួយនេះ។ ចំណែកឯដើមហេតុបណ្តោលឲ្យកើត​មានបញ្ហាចាល់អាស៊ីត​ក្នុងក្រពះ ធ្ងន់ធ្ងររួមមានៈ ការសេពគ្រឿងស្រវឹង ការទទួលទាន​សូកូឡា ជាតិនីកូទីន អាហារហិរ ឬអាហារសម្បូរជាតិខ្លាញ់​ច្រើនពេក។ ប៉ុន្តែបើយបើយោងតាម​គេហទំព័រ healthandlovepage បានបង្ហាញថា បញ្ហាចាល់ទឹកអាស៊ីត​ក្នុងក្រពះ​អាចដោះស្រាយបាន ប្រសិនបើអ្នកអនុវត្តតាម​វិធីធម្មជាតិ ៤យ៉ាង។

១.ប្តូររបបអាហារ
អ្នកជំនាញបានបង្ហាញថា ការផ្លាស់ប្តូររបបអាហារមានប្រសិទ្ធភាព​ដោះស្រាយបញ្ហាចាល់ជាតិអាស៊ីត​បាន ជាពិសេស​ប្រភេទ​អាហារដែល​បានរៀបរាប់​ពីខាងលើ។ មិនតែប៉ុន្តែ អ្នកគួរតែទម្លាប់ទទួលទាន​អាហារដែលសម្បូរ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ទើបបញ្ហា​ចាល់ជាតិអាស៊ីត​នឹងលែង​មានតទៅទៀត។

២.គេងបែរទៅចំហៀងខាងឆ្វេង
ដំបូលន្មានដ៏ល្អសម្រាប់កាត់បន្ថយបញ្ហា​ចាល់ជាតិអាស៊ីត គឺការគេងបែរទៅចំហៀងខាងឆ្វេង ព្រោះវា​អាចជួយ​សម្រួល​ឲ្យក្រពះពោះវៀន​ដំណើរការ​បានល្អ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគេង​មិនបានត្រឹមត្រូវ ក្រពះពោះវៀន នឹងរងនូវសម្ពាធខ្លាំង ហើយ​អាចបណ្តោលឲ្យចាល់​ជាតិអាស៊ីតមក​បំពងរំលាយអាហារ។

៣.សម្រកទម្ងន់
ប្រសិនបើអ្នកជាមនុស្សដែលធាត់ជ្រុលគួរតែសម្រកទម្ងន់ចេញខ្លះ ព្រោះភាគច្រើន​អ្នកដែលកើតមាន​បញ្ហាចាល់​ជាតិអាស៊ីត​ជាមនុស្ស​ធាត់។ តាមការសិក្សាមួយ​បានបញ្ជាក់ថា អ្នកដែលលើស​ទម្ងន់ច្រើន មិនអាចកម្ចាត់​បញ្ហាចាល់ជាតិអាស៊ីត​បាននោះទេ។

៤.ទទួលទានទឹកក្តៅ និងក្រូចឆ្មា
ការទទួលទានទឹកក្តៅ លាយជាមួយនិងទឹកក្រូចឆ្មា១៥ទៅ២០នាទី មុនពេលញ៉ាំអាហារពេល​ព្រឹក អាចជួយ​រក្សាកម្រិត​ជាតិអាស៊ីត​នៅក្នុងរាងកាយ​បាន។ មិនតែប៉ុណ្ណោះ អ្នកកុំភ្លេចទទួលទានទឹកក្តៅ​ជំនួសទឹកត្រជាក់ ទើបក្រពះ និងពោះវៀន​របស់អ្នក​ដំណើរការ​បានល្អ៕

មតិយោបល់