ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា តារាចម្រៀងល្បីឈ្មោះអ្នកនាងយក់ ឋិតរដ្ឋា បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការតុបតែងខ្លួន និងការបញ្ចេញក្បាច់រាំដើម្បីទាក់ទាញដល់អ្នកគាំទ្ររបស់ខ្លួន។ នៅក្នុងវេទិកាដ៏អស្ចារ្យនោះគេកាន់តែចាប់អារម្មណ៍បន្ថែមទៀតនៅពេលអ្នកនាងឡើងបកស្រាយបទចម្រៀងហើយសម្ដែងភាពស៊ីសង្វាក់ជាមួយនឹងលោកសុគន្ធ ថេរ៉ាយុ ដែលជាតារាចម្រៀងរួមដំបូលថ្មីនៅក្នុងផលិតកម្មថោន។
អ្នកនាងយក់ ឋិតរដ្ឋា និយាយថាដើម្បីអោយមហាជនប្លែកត្រចៀកអ្នកនាងបានរៀបចំបទចម្រៀងដែលធ្លាប់ល្បីល្បាញកាលពីអតីតកាលរបស់ខ្លួនដើម្បីច្រៀងរួមគ្នាជាមួយលោកសុគន្ធ ថេរ៉ាយុ។ អ្នកនាងយល់ថាការចាប់ដៃជាមួយលោកសុគន្ធ ថេរ៉ាយុ បានធ្វើអោយអ្នកនាងទទួលបានការចាប់អារម្មណ៍មិនធម្មតានៅលើកម្រាលព្រំ ទើបអ្នកនាងសម្រេចថានឹងរៀបចំបទចម្រៀងជាផ្លូវការតែមួយច្រៀងឆ្លើយឆ្លងជាមួយសិស្សប្អូនរូបនេះ នៅក្នុងផលិតកម្មថ្មី។ អ្នកនាងសប្បាយចិត្តយ៉ាងខ្លាំងដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ២០១៧របស់គ្រួសារតារាកម្ពុជា និងថាការច្រៀងរួមគ្នាពញាក់អារម្មណ៍រួមគ្នាជាមួយលោកសុគន្ធ ថេរ៉ាយុនាថ្ងៃនោះគឺជាការបើកឆាកស្ទាបស្ទង់ទីផ្សារ ដែលអ្នកនាងចាត់ទុកមានសញ្ញាញវិជ្ជមានដែលអ្នកនាងត្រូវតែរៀបគម្រោងយកលោកសុគន្ធ ថេរ៉ាយុធ្វើជាដៃគូសម្រាប់បទណាមួយក្រោយៗ។
មិនខុសគ្នាដែរលោកសុគន្ធ ថេរ៉ា ក៏បង្ហាញក្ដីរំភើបណាស់ដែរ សម្រាប់ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នោះជាពិសេសនៅពេលបានបកស្រាយចម្រៀងជាមួយអ្នកនាងយក់ ឋិតរដ្ឋា។ លោកថាខ្លួនទទួលបានឱកាសបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជាចំនួន២លើក តែលោកចាត់ទុកការរៀបចំឆ្នាំនេះទទួលបានជោគជ័យ និងមានទ្រង់ទ្រាយធំខុសពីមុន៕
https://www.youtube.com/watch?v=AhNZpZ365wU
មតិយោបល់