ជាទូទៅជីនាងវង ត្រូវបានគេប្រើសម្រាប់ដាក់នៅក្នុងសម្លរដើម្បីឲ្យមានក្លិនឈ្ងុយ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនទាន់ដឹងពីគុណសម្បត្តិដ៏អស្ចារ្យរបស់វានៅឡើយទេ។ បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ជីនាងវង គឺជាឱសថបុរាណសម្រាប់ព្យាបាលបញ្ហាគេងស្រម៉ុកយ៉ាងពូកែបំផុត។
ធាតុផ្សំៈ
- ស្លឹកជីនាងវងស្រស់ចំនួនមួយក្តាប់
- ខ្ទឹមក្រហមចំនួន ៥កំពិស
- ខ្ញីមួយដុំប្រវែងមួយថ្នាំងដៃ
- ម្ទេសចំនួនក្រហម ៧ផ្លែ
- ទឹកស្អាត ១លីត្រ
របៀបអនុវត្តៈ
១.ចាប់ផ្តើមដាំទឹកឲ្យពុះ រួចចាក់ធាតុផ្សំទាំងអស់ចូលដំណាលគ្នា
២.រំងាស់ឲ្យពុះចំនួន ៥នាទីទើបលើកចុះ
៣.អ្នកត្រូវទទួលទាំងក្តៅឧណ្ឌៗមួយថ្ងៃឲ្យបាន៣ទៅ៤កែវ
៤.សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ បញ្ហគេងស្រម៉ុកនឹងត្រូវកាត់បន្ថយបន្តិចម្តងៗ រហូតទាល់តែបាត់ទាំងស្រុងតែម្តង៕
មតិយោបល់