មនុស្សជាច្រើនតែងតែត្អូញត្អែថា ទោះញ៉ាំតិចយ៉ាងណាក៏នៅតែមិនស្រកទម្ងន់ដែរ តើមកពីហេតុអ្វីទៅ? តាមពិតមូលហេតុធំបំផុតដែលធ្វើឲ្យអ្នកមិនអាចស្រកទម្ងន់បានដូចបំណង ហើយបែរជាឡើងទម្ងន់វិញ គឺបណ្តោយមកពីរបបអាហារ។ បើយោងតាមគេហទំព័រ boldsky បានឲ្យដឹងថា ប្រសិនបើអ្នកជៀសវាងរបបអាហារដែលសម្បូរជាតិខ្លាញ់ និងស្ករ មិនបាននោះទេ ទោះខំប្រឹងសម្រកទម្ងន់យ៉ាងណាក៏មិនស្រកដែរ។ ជាពិសេស អាហារទាំង៦ប្រភេទដូចខាងក្រោមនេះ៖

ភេសជ្ជៈមានជាតិស្ករ
ភេសជ្ជៈដែលសម្បូរជាតិស្ករអាចជួយផ្តល់ថាមពលដល់រាងកាយបានភ្លាមៗ ក៏ប៉ុន្តែការទទួលទានច្រើនពេកអាចធ្វើឲ្យអ្នកធាត់កាន់តែខ្លាំង ហើយប៉ះពាល់ដល់សរសៃឈាមបេះដូងថែមទៀត។
ដំឡូងបារាំងចៀន
អាហារប្រភេទនេះសម្បូរទៅដោយជាតិខ្លាញ់ច្រើនបំផុត ហើយប្រសិនបើអ្នកទទួលទានញឹកញាប់ពេកជាតិកាឡូរីនៅក្នុងខ្លួនរបស់អ្នកក៏កើនឡើងកាន់តែច្រើនដែរ។
គ្រឿងស្រវឹង
តើអ្នកដឹងទេ? ការទទួលទានគ្រឿងស្រវឹងក៏អាចធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាធាត់ដែរ ព្រោះពេលទទួលទានគ្រឿងស្រវឹងរួចនឹងធ្វើឲ្យអ្នកមានចំណង់ញ៉ាំអាហារកាន់តែច្រើន។ នេះហើយជាមូលហេតុមួយដែលធ្វើឲ្យអ្នកធាត់ដុះក្បាលពោះដោយមិនដឹងខ្លួន។
នំភីហ្សា
ប្រយ័ត្នចំពោះការទទួលទាននំភីហ្សា ព្រោះវាផលិតចេញពីម្សៅដែលមានជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ កម្រិតទាបបំផុត។ ជាពិសេស សាច់ និងផ្លែឈើ ដែលត្រូវបានគេផ្សំនៅក្នុងនំមួយប្រភេទនេះ សម្បូរជាតិខ្លាញ់ធ្វើឲ្យអ្នកងាយនឹងឡើងទម្ងន់។
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
តើអ្នកចូលចិត្តកាហ្វេខ្លាំណាស់មែនទេ? ប្រសិនបើអ្នកចង់បានរាងស្អាតគួរតែកាត់បន្ថយទៅ។ ជាតិល្វីង និងចត់ របស់កាហ្វេមិនមែនជាបញ្ហាឡើយ ប៉ុន្តែជាតិស្ករដែលត្រូវបានគេបន្ថែមនោះទេ ទើបធ្វើឲ្យរាងកាយរបស់អ្នកឡើងកាឡូរីកាន់តែច្រើន។
អាហារកែច្នៃ
ប្រភេទអាហារកែច្នៃដូចជា ប្រហិត ឬសាច់ក្រក… មានផ្ទុកជាតិសរសៃ និងសារធាតុរ៉ែទាបបំផុត។ មិនតែប៉ុណ្ណោះវាសម្បូរទៅដោយជាតិស្ករ កាបូនអ៊ីដ្រាត និងគ្រឿងផ្សំសិប្បនិម្មិត ដែលធ្វើឲ្យអ្នកទទួលទានប្រឈមនឹងការឡើងទម្ងន់។
ដូច្នេះហើយ ប្រសិនបើអ្នកចង់សម្រកទម្ងន់ឲ្យមានរាងស្អាតដូចបំណង គួរតែកាត់បន្ថយ ឬជៀសវាងអាហារនៅខាងលើនេះឲ្យបាន៕
មតិយោបល់