ព័ត៌មានសុខភាព

អស្ចារ្យដល់ម្លឹង! គ្រាន់តែដាក់ក្រូចឆ្មាមួយចំណិតក្បែរគ្រែគេង អាចដោះស្រាយបញ្ហា៤យ៉ាង

ក្រូចឆ្មា គឺជាផ្លែឈើមួយប្រភេទដែលមានផ្ទុកវីតាមីន C កម្រិតខ្ពស់បំផុត ហើយវាត្រូវបានគេនិយមប្រើសម្រាប់ផ្សំនៅក្នុងម្ហូបអាហារ ព្រមទាំងព្យាបាលជំងឺផ្កាសាយផងដែរ។ ប៉ុន្តែ បើយោងតាមប្រភព Brightside បានឲ្យដឹងថា ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ ក្រូចឆ្មាអាចជួយដោះស្រាយបញ្ហាបានច្រើនយ៉ាងទៀត ប្រសិនបើអ្នកដាក់វានៅក្នុងបន្ទប់អំឡុងពេលគេង។ ព្រោះក្លិននៃក្រូចឆ្មា អាចជួយជំរុញដល់ប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយការថប់អារម្មណ៍ និងជួយបំបាត់ភាពតានតឹង បន្ទាប់ពីបំពេញការងារពេញមួយថ្ងៃ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការដាក់ក្រូចឆ្មាមួយចំណិតនៅក្បែរគ្រែគេង:
ជួយឲ្យអ្នកមានអារម្មណ៍ល្អ
អ្នកវិទ្យាសាស្ត្រជប៉ុនបានបង្ហាញថា ក្លិនរបស់ក្រូចឆ្មាអាចសាយភាយពេញបន្ទប់ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ជំរុញឲ្យខួរក្បាលមានការចង់ចាំបានល្អ ហើយគេងលក់ស្រួល។

ជួយបន្សុទ្ធខ្យល់
ក្រូចឆ្មាមិនត្រឹមតែមានក្លិនឈ្ងុយគួរឲ្យចង់ហិតប៉ុណ្ណោះ វាថែមទាំងមានសមត្ថភាពសម្លាប់បាក់តេរីនៅក្នុងខ្យល់ ដែលជាហេតុធ្វើឲ្យបន្ទប់របស់អ្នកពោរពេញទៅដោយផាសុខភាព។

កាត់បន្ថយសម្ពាធឈាម
ចំពោះមនុស្សដែលកំពុងតែជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់ គួរតែដាក់ក្រូចឆ្មាមួយចំណិតនៅក្បែរខ្លួនក្នុងអំឡុងពេលគេង ព្រោះក្លិនរបស់វាអាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមបាន។

បណ្តេញសត្វល្អិតមិនឲ្យរំខានអ្នក
មិនថាស្រមោច រុយ មូស និងសត្វល្អិតដទៃទៀតឡើយ វាច្បាស់ជារត់ចេញទៅឆ្ងាយពីបន្ទប់របស់អ្នកជាពុំខាន ប្រសិនបើធំក្លិនក្រូចឆ្មា។ ដូច្នេះ អ្នកមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពនោះទេ គឺប្រើតែក្រូចឆ្មាមួយចំណិតនៅក្បែរគ្រែគេងជារៀងរាល់យប់ជាការស្រេច៕

មតិយោបល់