ព័ត៌មានសុខភាព

លក្ខខណ្ឌ៤ចំណុចធ្វើឲ្យមនុស្សស្រីប្រឈមនឹងជំងឺមហារីកអូវែ

ភាគច្រើនជំងឺមហារីកអូវែ កើតឡើងចំពោះមនុស្សស្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ ហើយវាអាចបង្កឲ្យអ្នកជំងឺបាត់បង់ឱកាសក្នុងការមានកូន។

អ្នកជំនាញបានបង្ហាញថា ថ្វីត្បិតតែអ្នកជំងឺមហារីកអូវែ មានករណីតិចជាជំងឺមហារីកផ្សេងៗក៏ពិតមែន ប៉ុន្តែអត្រានៃការស្លាប់មានកម្រិតខ្ពស់បំផុត។ ហេតុនេះហើយ ទើបស្ត្រីត្រូវបានផ្តល់អនុសាសន៍ឲ្យត្រួតពិនិត្យសុភាពឲ្យបានទៀងទាត់ ជាពិសេសមនុស្សដែលស្ថិតនៅក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ។

លើសទម្ងន់ ឬធាត់
ការលើសទម្ងន់ ឬធាត់ អាចបង្កើនហានិភ័យខ្ពស់នៃការវិវត្តទៅរកជំងឺមហារីកក្រពេញអូវែ ជាងស្ត្រីដែលមានទម្ងន់ធម្មតា។
មូលហេតុ ដោយសារតែបរិមណខ្លាញ់នៅក្នុងខ្លួន អាចជំរុញដល់ការលូតលាស់នៃអ័រម៉ូន អ៊ីស្ត្រូសែន(estrogen)។ អតុល្យភាពនៃអ័រម៉ូន នេះអាចនាំឲ្យកើតមានជំងឺមហារីកក្រពេញអូវែ ទៅថ្ងៃក្រោយ។

បំបៅដោះកូនតិច
ស្ត្រីដែលបំបៅដោះកូនតិចជាង ៧ខែ អាចមានការកើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញអូវែ ខ្ពស់ជាងស្ត្រីដែលបានបំបៅដោះកូនរយ:ពេលមួយឆ្នាំ ប្រហែលជា៣ដង។

ប្រវត្តិគ្រួសារ
កត្តាហ្សែន ក៏អាចបណ្តោលឲ្យកូនចៅជំនាន់ក្រោយកើតជំងឺមហារីកក្រពេញអូវែដែរ។ ដូច្នោះ ស្ត្រីដែលមានម្តាយ ឬបងប្អូនកើតជំងឺមហារីកក្រពេញអូវែ គឺមានហានិភ័យខ្ពស់ ជាងស្ត្រីផ្សេងទៀត ចាប់ពី ៥ ទៅ ១០ភាគរយ។

ការទទួលទានរបបអាហារមិនល្អ
ទម្លាប់ទទួលទានអាហារកែច្នៃ ដូចជាសាច់ក្រកហតដក ឬប្រហិត សុទ្ធតែមានផ្ទុកសារធាតុគីមីដែលអាចបង្កទៅជាជំងឺមហារីកក្រពេញអូវែ។ នេះជាមូលហេតុមួយទៀតដែលអ្នកជំនាញណែនាំឲ្យស្ត្រីគ្រប់រូប ព្យាយាមកាត់បន្ថយអាហារកែច្នៃ ហើយសង្វាតបន្លែបៃតង ឬអាហារស្រស់ៗវិញល្អជាង៕

ដកស្រង់ពី៖ soha

មតិយោបល់